លោក ឧត្តមសេនីយ៏ គុយ ស៊ុន និងកូនប្រុស រូមនិងបក្ខពួក៨នាក់ផ្សេងទៀតត្រូវកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លូន

0

ខេត្តព្រះសីហនុ៖ លោក គុយ ស៊ុន នាយរងសេនាធិការដ្ឋានអង្គរក្សនិងជាអនុប្រធាន ប្រចាំទិសខេត្ត ព្រះសីហនុ និងកូនប្រុសម្នាក់រូមនិងបក្ខពួក៨នាក់ផ្សេងទៀតត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លូននាព្រឹកថ្ងៃទី០២ខែគុម្ភៈឆ្នាំ២០២១ពាក់ព័ន្ធបទចោទប្រើអំពើហឹង្សាដោយចេតនាក្រោយពេលមន្រ្តីអាជ្ញារសាលាចុះ អនុវត្តន៏ប្រកាស់ដីការសម្រេចចាត់ចែងបណ្តោះអាសន្នរបស់សាលាដំបូងខេត្តព្រះសីហនុ លេខ ៦០៤ ចុះថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២០ លើទីតាំង ដីទំនាស់មួយកន្លែង ស្ថិតក្នុងភូមិគគី ឃុំបិទ ត្រាំង ស្រុក ព្រៃនប់ ទំហ៊ំ ប្រមាណ ជាង ២០ ហិកតា ដែលមាន ម្ចាស់បំណុល ក្រុមហ៊ុន (ហ្វូហាយអ៊ីនវេសមែនខនស្រា្តក់សិន)
.យោងតាម របាយការណ៏ របស់ កងរាជអាវុធហត្ថស្រុកព្រៃនប់ បានបញ្ជាក់ថា – វេលាម៉ោង១១ និង០០ នាទីថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២១ កម្លាំងអាវុធហត្ថស្រុកព្រៃនប់ ចំនួន០៥នាក់ រថយន្តស៊ីរ៉ែន ១គ្រឿង ដឹកនាំដោយ លោក អនុសេនីយ៍ឯក អ៊ួន ភិរម្យ មេបញ្ជារការរងកងរាជអាវុហត្ថ ស្រុកព្រៃនប់សហការណ៍ជាមួយកម្លាំង ទីបញ្ជា ការកងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុ ចំនួន ២០នាក់ ដឹកនាំរួមដោយលោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនា ធិការ កងរាជ អាវុធ ហត្ថ ខេត្ត ព្រះសីហនុ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងករណីប្រើអំពើហឹង្សា ដោយចេតនា រូមមាន៖
.១- ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានតួនាទី នាយរងសេនាធិការដ្ឋានអង្គរក្ស និងជាអនុប្រធានប្រចាំទិសខេត្តព្រះសីហនុ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ គុយ ប៊ុនថន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុកូនប្រុសបង្កើត លោកគុយ ស៊ុន ។ ៣- ឈ្មោះ ជីម ភារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុម ហ៊ុន មានទីលំនៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។៤- ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។៥- ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកវាយថ្ម ស្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។៦-ឈ្មោះ មី ដូយ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន មានទីលំនៅភូមិ៤ សង្កាត់៤ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។៧- ឈ្មោះ ហ៊ឹម ពេជ្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។៨- ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។៩- ឈ្មោះ កី ឈុនលី ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ១០- ឈ្មោះ ម៉ី ឆាយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ព្រះសីហនុ ខេត្តព្រះសីហនុ ។ដកហូតវត្ថុតាងរួមមាន៖១- រថយន្ដម៉ាកស៊ីណាពណ៌ទ្រេអ៉ី ពាក់ស្លាកលេខ ខ.ភ.ម ២-១០៨៧ និងម៉ាក។២- រថយន្ដ ម៉ាក TOYATA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AZ7419។៣ទូរស័ព្ទ ដៃចំនួន១២គ្រឿង។៤- ម៉ូតូចំនួន៥គ្រឿង។៥- និងកូនសោមួយចំនួន។៦- អាវុធខ្លី ម៉ាកK៥៤ លេខ២៨៣១ បង់១ និងមានគ្រាប់៨ផងដែរ ។ដោយការចាប់ខ្លូន ធ្វើឡើងតាម បណ្តឹង របសឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ បច្ចុប្បន្នស្នាក់នៅ ភូមិគគីរ ឃុំបិតត្រាំង ស្រុក
ព្រៃនប់ ។
.បច្ចុប្បន្នជនជាប់សង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាម ផ្លូវ ច្បាប់៕នាគសមុទ្រ