ខេត្តព្រះសីហនុ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យនិងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ នាព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ នៅសលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថាការចេះរៀបចំផែនការការងារគឺជាចំណុចសំខាន់ណាស់និងជាផែនទី
បង្ហាញទិសដៅជាក់លាក់ក្នុងការអនុវត្តការងាររបស់ខ្លួន។យើងធ្វើអ្វីក៏ដោយត្រូវតែកំណត់ទិសដៅអោយច្បាស់ ថាយើងត្រូវធ្វើផ្តើមចេញពីចំណុចណាទៅចំណុចណា។
សម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ឯកឧត្តម បានណែនាំមន្ទីរ/អង្គភាព ត្រូវតែដាក់បញ្ចូលទាំងអស់នូវគម្រោងផែនការទាំងឡាយណាដែលខ្លួនចង់ធ្វើទៅក្នុងគម្រោងផែនការវិនិយោគ៣ឆ្នាំរំកិលនេះដើម្បីជាត្រីវិស័យការងាររបស់ខ្លួន។
ទន្ទឹមនោះឯកឧត្តម គួច ចំរើន បានផ្តល់ទស្សនទានថា ដើម្បីទទួលបានជោគជ័យត្រូវផ្តោតលើកត្តា៣យ៉ាង៖
១.ការរៀបចំផែនការច្បាស់លាស់ អាចផ្តល់ចំណែកជោគជ័យបាន៣០%
២.ការអនុវត្តផែនការដោយយកចិត្តទុកដាក់ អាចមានចំណែកជោគជ័យបាន ៣០%
៣.ក្រៅពីនោះគឺអស្រ័យលើកត្តាចៃដន្យ សំដៅលើវៃឆ្លាតក្នុងការចាត់ចែងដឹកនាំដោះស្រាយតាមភាពជាក់ស្តែង៤០%។
ឯកឧត្តម អភិបាលខេត្ត បានរំលឹកមន្ត្រីទាំងអស់ថា បើចង់ធ្វើកិច្ចការធំត្រូវហាត់ធ្វើការងារតូចអោយបានល្អត្រឹមត្រូវសិន ហ៊ានសម្រេចចិត្ត និងមានឆន្ទៈពិតប្រាកដ៕(សាវ៉ុន)