ស្ត្រីម្នាក់តូចចិត្តមានជម្ងឺប្រចាំកាយ ចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំ: ស្ត្រីម្នាក់តូចចិត្តមានជម្ងឺប្រចាំកាយ សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះកើតឡើងនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨៖១០ នាទី នៅ ភូមិ វាលល្ពាក់ ឃុំ សាលាវិស័យ ស្រុកប្របល្ល័ង្ក ខេត្តកំពង់ធំ ។សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ រ៉ុម រិទ្ធ ភេទស្រី អាយុ ៤១ឆ្នាំជនជាតិខ្មែរ* មុខរបរកសិករ នៅភូមិ ឃុំ កើតហេតុខាងលើ ។តាមការរៀបរាប់របស់ ឈ្មោះ ម៉ុន រ៉ា ត្រូវជាកូនបង្កើតសព បានបំភ្លឺថា ខ្លួនរស់ជាមួយម្ដាយកំព្រាឪពុកតាំងពីតូចមកម្លេះ ម្ដាយខ្លួនមានជម្ងឺប្រចាំកាយ ខ្លួនតែងដើរស៊ីឈ្នួលលើកអុសឲ្យគេ យកលុយទិញអង្ករ និងថ្នាំពេទ្យឲ្យម្ដាយ ពេលខ្លះគាត់ស្រួលខ្លួនគាត់លេប ពេលខ្លះមិនស្រួលខ្លួនគាត់យកថ្នាំបោះចោល ហើយម្ដាយខ្លួនធ្លាប់បានយកខ្សែរគោមកចងក ២លើកមកហើយ តែខ្លួនឃើញ និងជួយទាន់ពេល។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោងប្រហែល ១៩៖០០ ខ្លួនបានត្រឡប់មកពីលើកអុសដល់ផ្ទះបាត់ម្ដាយ ក៏បើកភ្លើងពិលទូរស័ព្ទដើររកក្នុងផ្ទះ រកមិនឃើញក៏ដើរទៅរកមើលក្បែរៗផ្ទះមីង រ៉ន នៅខាងលិចផ្ទះខ្លួនដែលគាត់ទុកចោលយូរណាស់មកហើយ តែដោយស្ងាត់ពេក ខ្លួនមិនហ៊ានឡើងមើលទេ ណាមួយអស់កម្លាំងផងក៏ត្រឡប់មកដេកលើអង្រឹងលក់រហូតដល់ព្រឹក ដល់ឡើថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ មិនបានដើររកម្ដាយទេ នឹកថាគាត់ដើរទៅភូមិវាលល្ពាក់ចាស់ ខ្លួនក៏ដើរកាត់មុខផ្ទះមីង រ៉ន បំណងមករកលើកអុសឲ្យគេ ស្រាប់តែឃើញម្ដាយ ចងកនៅនឹងផ្ទោងលើផ្ទះមីង រ៉ន ដោយក្រណាត់អង្រឹងស្លាប់បាត់ទៅហើយ ។ក្រោយទទួលបាន ព័ត៌មាន កម្លាំង ប៉ុស្តិ៍ រដ្ឋអំណាច ភូមិ ឃុំ បានចុះមកពិនិត្យ ដល់ ទី កន្លែង កើតហេតុ និង សាកសព មិនមាន ស្លាកស្នាម អ្វីគួរ អោយ សង្ស័យ ករណី ឃាតកម្ម ឡើយ តាមការសន្និដ្ឋានរបស់សមត្ថ កិច្ចជនរងគ្រោះស្លាប់ដោយចងក ដោយមាន ជម្ងឺ ប្រចាំកាយ ។បន្ទាប់ ពីសមត្ថកិច្ចពិនិត្យចប់បាន ធ្វើ កំណត់ ហេតុ ប្រគល់ អោយ ក្រុម គ្រួសារ សព ធ្វើ បុណ្យ តាម ប្រពៃណី ។