​​ពលរដ្ឋ​ប្រទះឃើញ​អាវុធ​ក្នុង​ការុង​ចំនួន​៣​ដើម​ជា​ប្រភេទ​កាំភ្លើង​AK​ហើយ​រើស​ជូនទៅ​សមត្ថកិច្ច​ចាត់កា​បន្ត​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ប្រជាពលរដ្ឋ​ប្រទះឃើញ​អាវុធ​AK​ចំនួន​៣​ដើម​និង​បង់គ្រាប់​មួយចំនួន ដែល​គេ​ច្រក​ក្នុង​ការុង​យកទៅ​ប្លុង​ចោល​នៅក្នុង​ដីចំការ​មួយ​ក្បែរ​ភូមិ​អ្នកស្រុក​ទំនងជា​អាវុធ​ទាំងនោះ ត្រូវបាន​ជនខិលខូច​រើស​យកមក​ច្រក​ក្នុង​ការុង ក្នុង​គោលបំណង​យកទៅ​ប្រើប្រាស់​ធ្វើ​សកម្មភាព​ផ្សេងៗ​ដែល​ពាក់​ព​ន្ធ័​ទៅ​និង​បទល្មើស​ហើយ​ត្រូវ​បែប​ការ​ណ៏ ក៏​យក​ការុង​ដែលមាន​កាំភ្លើង​នោះ ទំលាក់ចោល​នៅក្នុង​ដីចំការ​របស់​ពលរដ្ឋ​តែម្តង​។​ ​ហេតុ​កា​ដូចខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ត្រង់ចំណុច​ភូមិ​អន្លង់​ថ្ម ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្របពេល​ដែលមាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដូចខាងលើ​នោះ ធ្វើដំណើរ​គ្រោង​ទៅ​បោះ​របង​ក្នុង​ដីចំការ​របស់​ខ្លូន​ហើយក៏​ប្រទះឃើញ​មាន​ការុង​ព​ណ៏​ខៀវ

ដែល​នៅក្នុង​ការុង​នោះ គឺមាន​អាវុធ​AK​បត់​ចំនួន​២​ដើម AK​ស្វាយ​មួយ​ដើម បង់​ចំនួន​៧ គ្រាប់​ចំនួន​១២៣​គ្រាប់ ដែល​គេ​ដាក់​ក្នុង​ការុង​ខាងលើ​នោះ ហើយ​ចង​មាត់​ការុង​ជិត រួច​យកទៅ​ប្លុង​ចោល​នៅក្នុង​ដី​អ្នកស្រុក​ចំងាយ​១៥០​ម៉ែត្រ​លើផ្លូវ​លំ​មួយ​ខាងកើត​ភូមិ​ខាងលើ​នោះ ក្រោយពី​កា​ប្រទះឃើញ​ការុង​ដែលមាន​កាំភ្លើង​នោះ ប្រជាពលរដ្ឋ​ក៏បាន​រាយ​កា​ជូនទៅ​សមត្ថកិច្ច​ប៉ូលិស ដើម្បី​មក​ពិនិត្យ​និង​ចាត់កា​តាម​និតិ​វិធី​តែម្តង​។​ ​IMG-20140801-WA0022

ប៉ូលិស​នៅក្នុង​អធិការដ្ឋាន​នគ​បាល​ស្រុក​ព្រះនេត្រព្រះ បានអោយដឹងថា ពលរដ្ឋ​ដែល​ប្រទះឃើញ​ការុង​កាំភ្លើង​នោះ​មានឈ្មោះ អៀម បូ​យ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ រស់នៅក្នុង​ភូមិ​ខាងលើ​នោះ ដែល​គាត់​បាន​ទៅធ្វើ​របង​ក្នុង​ចំការ​របស់គាត់ ហើយក៏​ប្រទះឃើញ​ការុង​ដែលមាន​កាំភ្លើង​ទំនងជា​ជនខិលខូច​យកមក​ទំលាក់ចោល​ក្បែរ​ដីចំការ​របស់គាត់ យ៉ាងដូច​ឆ្នេះ ប៉ូលិស​បាន​បន្តទៀតថា ក្រោយពេល​ទៅដល់​កន្លែង​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ក៏បាន​ហែក​ការុង​នោះ​មើល​ស្រាប់តែ​ឃើញ​កាំភ្លើង​AK​ចំនួន​៣​ដើម​តែម្តង ហើយក៏​បាន​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​ដើម្បី​IMG-20140801-WA0023

ចាត់កា​បញ្ជូន​បន្តម​កស្ន​ង​កាន​គ​បាល​ខេត្តបន្ទាយមានជ័យ​ចាត់កា​បន្ត​តាម​និតិ​វិធី​នាពេល​ខាងមុខនេះ មន្ត្រីប៉ូលិស​ដ៏​ដែល​បាន​បន្ថែមទៀតថា ជារឿយៗ​សមត្ថកិច្ច​តែងតែ​ចុះ​ធ្វើកា​អប់រំ​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​ទៅ​និង​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពជា​រៀងរាល់ថ្ងៃ​ធ្វើអោយមាន​កា​យល់ដឹង​កាន់តែច្រើន​ទៅលើ​ប្រជាពលរដ្ឋ​រហូត​មាន​អ្វី​ប្លែក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ដូចជា​ករណី​ប្រទះឃើញ​កាំភ្លើង​ជាដើម គឺ​ពួកគាត់​មករា​យ​ការ​ណ៏​អោយ​សមត្ថ​កិច្ចចាត់កា​ទាន់ពេលវេលា​តែម្តង​៕​ដោយ​ពៅ​រី​