បុរសម្នាក់ផឹកថ្នាំពុលស្លាប់ដោយមិនដឹងមូលហេតុ

កំពង់ធំ៖ នៅវេលាម៉ោង៣និង៥៦នាទី ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ២០២១ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងដោយបុរសម្នាក់ផឹកថ្នាំពុលស្លាប់ ។ហេតុការណ៍ខាងលើនេះកើតឡើងនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ធុន ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត នៅភូមិកំពង់រាបក្រោម ឃុំ កំពង់រាប ស្រុកកោះសូទិន ខេត្ត កំពង់ចាម សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ មានមុខរបរជាកម្មករជាជ័រកៅស៊ូក្រុមហ៊ុនហ្គោលហ្វ័សុន។

តាមការបំភ្លឺរបស់ឈ្មោះ ខេន ស្រីមុំ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់សព បានរៀបរាប់ថាខ្លួននិងប្ដី ខ្ញុំទាំងពីរនាក់រស់នៅជាមួយគ្នារយៈពេលជិតមួយឆ្នាំហើយមិន ដែលមានទំនាស់ក្នុងក្រុមគ្រួរសារអ្វីទេ ។នៅថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១ ប្ដីរបស់ខ្លួនមិន ទៅជាជ័រកៅស៊ូទេ ព្រោះនៅធ្វើការងារនៅផ្ទះធម្មតារហូតដល់ពេលយប់ចូលដេកក្នុងបន្ទប់ពីរនាក់លុះដល់ម៉ោង២២៖៣០នាទី ប្ដីខ្លួនប្រាប់ថា ចេញទៅមុជទឹកនៅបន្ទប់ទឹកក្រៅផ្ទះ។មួយសន្ទុះមកប្រហែល ម៉ោង ២២៖៤៥នាទី ខ្លួនមិនលឺសូរចាក់ទឹកក៍អើត មើលតាមបង្អួច ឃើញប្ដីដួលនិងដីក្រោយផ្ទះ។ ឃើញដូច្នេះ ខ្លួនហៅម្តាយនិងបងប្អូនទៅមើលទើបឃើញថ្នាំពុលហៀរពេញមាត់ប្ដីប្រឡាក់ពេញខ្លួន ដៃកាន់ដបថ្នាំពុល ហើយនិយាយថា គាត់បានផឹកថ្នាំ ពុល។ បន្ទាប់មកខ្លួនបញ្ជូនប្តីទៅពេទ្យឯកជននៅភូមិបាក់ស្នា តែជំងឺ ធ្ងន់ធ្ងរពេកបញ្ជូនទៅ មន្ទីពេទ្យត្រពាំងស្វាយបន្ត ពេលដល់ពេទ្យត្រពាំងស្វាយដាក់សេរ៉ូមលាងក្រពះរួចម៉ោងប្រហែល ២៤៖០០នាទី ក៍ស្លាប់បាត់ហើយ។

ក្រោយទទួលបានព័ត៌មានខាងលើសមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ឃើញនៅលើដងខ្លួន ពុំមានស្លាក ស្នាមអ្វីកត់សម្គាល់ឡើយ ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះស្លាប់ដោយសារផឹកថ្នាំពុល ។ក្រោយពីពិនិត្យចប់ សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។