នគរបាលឃាត់ខ្លួនចោរភេទទី៣ យកកាំប៉ិតភ្ជង់អ្នកបើកផេស្អាប់មិនបានសម្រេច

កណ្តាល៖ ចោរភេទទី៣ម្នាក់បានត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណះដែលយកកូនកាប៉ិតភ្ចង់ប្លន់អ្នកបើកផេស្អាប់ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១វេលាម៉ោង០៩និង២០នាទី ព្រឹក
ចំណុច លើផ្លូវគ្រួសក្រហម(ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះ ហឿន អ៊ូច ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប មានទីលំនៅសព្វថ្ងៃភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។សង្ស័យឈ្មោះ ណាក់ រតនា ហៅចាន់នី ភេទស្រី(ចរិកប្រុស) អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅសព្វថ្ងៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកអញ្ចេក៣ ខេត្តបាត់ដំបង។នគរបាលស្រុកមុខកំពូលបានអោយដឹងថា ៖កន្លងមក ជនរងគ្រោះតែងតែ មករត់ម៉ូតូឌុប នៅចំណុចផ្លូវបំបែកប្រាំព្យាមផ្លូវជាតិលេខ៦ជារៀងរាល់ថ្ងៃ ហើយក៏មិនដែលស្គាល់ជនសង្ស័យដែរ។ នៅថ្ងៃទី០៣ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក ជនរងគ្រោះកំពុងអង្គុយនៅលើម៉ូតូចំណុចដែលខ្លួនរត់ឌុបខាងលើ ពេលនោះ ជនសង្ស័យ ឈ្មោះណាក់ រតនា បានជិះ ផាស្អេបមកដល់ ហើយឈប់សួរជនរងគ្រោះថា÷ ម៉ូតូឌុបមែន? ជនរងគ្រោះឆ្លើយថា÷នឹងហើយម៉ូតូឌុប ហើយជនសង្ស័យបន្តថា÷បើអញ្ចឹងឌុបខ្ញុំទៅវត្តក្រពើហា(ហៅវត្តជ្រុងថ្ម) ស្ថិតនៅក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ភ្លាមនោះជនរងគ្រោះ ក៍បានឌុបជនសង្ស័យ ចុះតាមច្រកខ្លោងទ្វារវត្តក្រពើហា (ជាប់ខាងត្បូងស្ពានលេខ១៩) ឆ្ពោះទៅវត្តនៅទិសខាងលិច បានចម្ងាយពីផ្លូវជាតិប្រហែល៣គីឡូម៉ែត្រតាមផ្លូវក្រួសក្រហមដល់ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូ ភ្លាមនោះជនសង្ស័យក៏បានដកកូនកាំបិតចិតបន្លែខាងលើ ផ្ជុងក ជនរងគ្រោះកំរាមយកទូរស័ព្ទម៉ាក oppoចំនួន០១គ្រឿង និងម៉ូតូខាងលើ ពេលនោះ ជនរងគ្រោះ បានអង្វរ ជនសង្ស័យថា÷សូមទុកជីវិតនិងសុំឲ្យឌុបជូន មកផ្លូវជាតិវិញ ដោយជនរងគ្រោះប្រាប់ទៀតថា÷ចាំឲ្យប្រាក់ចំនួន១០ម៉ឺនរៀល បន្ថែមទៀត ។ បន្ទាប់មកជនសង្ស័យបានយល់ព្រម ហើយជនសង្ស័យក៍ឌុបជនរងគ្រោះឡើងមកតាមផ្លូវកៅស៊ូលេខ២៦១ ពេលមកដល់ផ្លូវជាតិលេខ៦ (ចំណុចផ្សារកំពុងប្រាសាទ) ឃុំស្វាយអំពារ ពេលនោះជន សង្ស័យបានសួរជនរងគ្រោះថា÷ទៅ ថ្នល់កែងតាមផ្លូវណា? ជនរងគ្រោះឆ្លើយកុហក់ថា÷បត់ខាងស្ដាំដៃទៅដល់ហើយ(គោលបំណងរបស់ជនរងគ្រោះមកចំណុចផ្លូវបំបែកប្រាំព្យាមដែលស្គាល់អ្នករត់ម៉ូតូឌុបដូចគ្នាច្រើនដើម្បីអោយគេជួយ) ពេលនោះជនសង្ស័យ ក៍បើកម៉ូតូតាមការចង្អុលរបស់ជនរងគ្រោះ ពេលមកដល់ចំណុចប្រាំព្យាម ជនរងគ្រោះក៏បានលូកដៃកាច់សោម៉ូតូពន្លត់ ហើយលោតចុះពីលើម៉ូតូ ស្រែកហៅឱ្យគេឯងជួយដោយស្រែកថា÷ចោរៗ លឺដូច្នេះប្រជាពលរដ្ឋ នៅទីនោះក៏បាននាំគ្នាជួយព័ទ្ធ ចាប់ជនសង្ស័យ រូចក៍យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង និងដាក់ពាក្យបណ្ដឹង ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិត ចាក់គំរាម យកម៉ូតូនឹងទូរស័ព្ទរបស់ជនរងគ្រោះពិតប្រាកដមែន ។ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ថាននគរបាលស្រុកមុខកំពូល ។ករណីនេះជំនាញនិងប៉ុស្តិ៍ កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី ។