រាជធានី ភ្នំពេញ៖ សាលា បឋម សិក្សា ចតុមុខ ត្រូវ បាន ក្រសួង អប់រំ យុវជន និង កីឡា ជ្រើសរើស ដាក់ ឱ្យ អនុវត្ត ការងារ សុខភាព សិក្សា គ្រប់ ជ្រុងជ្រោយ ជា សាលា គំរូ មុនគេ ក្នុង ឆ្នាំ សិក្សា ២០២១ នេះ។ សុខភាព សិក្សា គឺ សំដៅ ដល់ សំណុំ សកម្មភាព ផ្សេងៗ សម្រាប់ លើក កម្ពស់ សុខភាព នៅ តាម គ្រឹះស្ថាន សិក្សា ដែល ជា សេចក្តី ត្រូវការ ជា មូលដ្ឋាន នៃ ផ្លូវកាយ ផ្លូវចិត្ត និង សង្គម របស់ អ្នក សិក្សា និង បុគ្កលិក អប់រំ។
ពិធី នេះ ត្រូវ បាន រៀប ចំ ឡើង ដោយ ក្រសួង អប់រំ យុវជន និង កីឡា ក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា ដោយ មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម លោក ជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន តំណាង ដៃ គូ អភិវឌ្ឍ តំណាង ក្រុមហ៊ុន ឯកជន មន្ត្រី ក្រោម ឱវាទ ក្រសួង អប់រំ យុវជន និង កីឡា លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សាលា បឋម សិក្សា ចតុមុខ។
ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និង កីឡា បាន ថ្លែង អំណ គុណ យ៉ាង ជ្រាលជ្រៅ ចំពោះក្រសួងសុខាភិបាល អង្គការ ជា ដៃគូ នានា និង ក្រុមហ៊ុន MSA KINO CARE ដែល ជា ដៃ គូ មិន អាច ខ្វះ បាន របស់ ក្រសួងអប់រំ យុវជន និង កីឡា ដែល កន្លង មក បាន ឧបត្ថម្ភ និង គាំទ្រ ផ្នែក សុខភាព បន្ទប់ សុខភាព កម្មវិធី ពិនិត្យ សុខភាព កម្មវិធី អប់រំ សុខភាព ទឹក ស្អាត និង អនាម័យ តាម សាលារៀន ពិសេស សម្រាប់ ការ ប្រារព្ធ ពិធី ប្រកាស ផ្សព្វផ្សាយ សាលា បឋម សិក្សា ចតុមុខ ជា សាលារៀន គំរូ ដែល បាន អនុវត្ត កម្មវិធី សុខភាព សិក្សា គ្រប់ ជ្រុងជ្រោយ ចាប់ ពី ឆ្នាំ សិក្សា ២០២១ នេះ ត ទៅ ។
ឯកឧត្តម បណ្ឌិត សភាចារ្យ បាន បញ្ជាក់ ថា នៅ ក្នុង បរិបទកូវីដ នេះ សុខភាព សិក្សា គឺ ជា អាទិភាព របស់ ក្រសួង អប់រំ យុវជន និង កីឡា ដូចនេះ ឯកឧត្តម បាន សំណូមពរ ឱ្យ គ្រប់ ខេត្ត ក្រុង ទាំង អស់ បង្កើត ជា សាលាគំរូ ស្តីពី ការ អនុវត្ត សុខភាព សិក្សា ឱ្យ បាន មួយ ៗ ផងដែរ។ ដើម្បី អនុវត្ត ការងារ សុខភាព សិក្សា គ្រប់ ជ្រុងជ្រោយ ទទួល បាន លទ្ធផលល្អ ត្រូវ មាន ការ ចូលរួម សហការ ពី មាតាបិតា ឬអាណាព្យាបាល សិស្ស អាជ្ញាធរ ដែនដី មណ្ឌល សុខភាព ស្ថាប័ន ពាក់ព័ន្ធ ដៃគូ អភិវឌ្ឍ តំណាង វិស័យ ឯកជន ផង ដែរ៕