រថយន្ត Rang Rover បេីកឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តPRIUS បុកពីចំហៀងពេញទំហឹងរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range rover ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ទៀតបេីករថយន្តToyota Prius បុកពីចំហៀងខាងធ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាតឈាន ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវ៤១៨ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Q-0137 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ 418 ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលេី រៀបនិងបេីកឆ្លងថ្នល់ ស្រាប់តែមានបុរសម្នាក់បានបេីករថយន្ត ម៉ាក Toyota Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5238 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ163 ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុក រថយន្ត Rang Rover ចំពីចំហៀងខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនធ្វេីឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានព្យាយាមសម្របសម្រួល ភាគីទាំងសងខាង ដោយខាងរថយន្ត Prius ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅឲ្យភាគីខាងរថយន្ត Rang Rover ដេីម្បីបញ្ចប់រឿងនៅនិងកន្លែង៕