លោកគុយ ស៊ុន អតីតៈនាយរងសេនាធិកាដ្ឋានកងអង្គរក្សនិងបក្ខពួកចំនួន៣នាក់ទៀតត្រូវបាន កងរាជអាវុធហត្ថសម្រេចកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូង

0

ខេត្តព្រះសីហនុ៖មនុស្សចំនួន១០នាក់ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លូនពាក់ព័ន្ធបទចោទហិង្សាដោយចេតនាដែលប្រព្រិត្តនៅភូមិគគីឃុំបិតត្រាំងស្រុកព្រៃនប់កាលពីថ្ងៃទី០២ខែគុម្ភៈឆ្នាំ២០២១នោះសមត្ថកិច្ច កងរាជអាវុធហត្ថបានធ្វើការដោះលែងមនុស្សចំនួន៦នាក់ឲ្យមានសេរីភាពវិញហើយក្រោយបញ្ចប់ការសាកសួរ គឺមានតែមនុស្សចំនួន៤នាក់ប៉ុណ្ណោះដែលសមត្ថកិច្ចកងរាជអាវុធហត្ថសម្រេចធ្វើការចោទប្រកាន់ពីរបទប្រើអំពើហិង្សា ដោយចេតនា និងប្រើប្រាស់អាវុធដោយខុសច្បាប់ រូមនិងនិងករណីគំរាមកំហែងថានិងសម្លាប់។
.ជនជាប់សង្ស័យ ចំនួន៤នាក់ រូមមាន .១/ ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែរ អតីតៈ នាយរងសេនាធិកាដ្ឋានកងអង្គរក្សត្រូវបានធ្វើការចោទប្រកាន់ចំនួន២បទល្មើសគឺហិង្សាដោយចេតនានិងប្រើប្រា ស់អាវុធដោយខុសច្បាប់។ទី២/ ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ជាប់ ចោទពីបទគំរាមកំហែងថានិងសម្លាប់។ ៣/ ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរបើក បរជាប់ចោទហិង្សាដោយចេតនា។ ៤/ ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម ជាប់ចោទ ហិង្សាដោយចេតនា។
បច្ចុប្បន្ន ជនជាប់សង្ស័យចំនួន៤នាក់ខាងលើ រូមនិងវត្តុតាង .រថយន្តម៉ាកស៊ីណា ពណ៌ត្រេអ៊ី ពាក់ស្លាក លេខ ខ.ម ចំនួន ០១គ្រឿង – ប័ណ្ណសំគាល់យានយន្ត ចំនួន ០១សន្លឹក- ម៉ូតូ ចំនួន ០៣គ្រឿង – ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង – អាវុធខ្លី ម៉ាក K៥៤ ចំនួន០១ដើម , បង់០១, គ្រាប់០៨ .ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរ ស្រាវ ជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតីវិធីច្បាប់ នៅរសៀលថ្ងៃទី០៤ ខែ គុម្ភៈឆ្នាំ ២០២១នេះហើយ។
.គួរបញ្ជាក់ផងដែរថាជនជាប់សង្ស័យខាងលើនេះរូមនិងបក្ខពួកត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លូននាព្រឹកថ្ងៃទី០២ខែគុម្ភៈឆ្នាំ២០២១ពាក់ព័ន្ធបទចោទប្រើអំពើហឹង្សាដោយចេតនាក្រោយពេលមន្រ្តីអាជ្ញារសាលាចុះអនុវត្តន៏ប្រកាស់ដីការសម្រេចចាត់ចែងបណ្តោះអាសន្នរបស់សាលាដំបូងខេត្តព្រះសីហនុ លេខ ៦០៤ ចុះថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២០ លើទីតាំង ដីទំនាស់មួយកន្លែង ស្ថិតក្នុងភូមិគគី ឃុំបិទ ត្រាំង ស្រុក ព្រៃនប់ ទំហ៊ំ ប្រមាណ ជាង ២០ ហិកតា ដែលមាន ម្ចាស់បំណុល ក្រុមហ៊ុន (ហ្វូហាយអ៊ីនវេស មែនខន ស្រា្តក់សិន)។ដោយការចាប់ខ្លូន ធ្វើឡើងតាម បណ្តឹង របសឈ្មោះ ផល សុភ័ណ្ឌ ភេទប្រុស អាយុ ២៨ឆ្នាំជនជាតិ ខ្មែរ មុខរបរអ្នកយាមដីឲ្យក្រុមហ៊ុន ហ្វូហាយ៕នាគសមុទ្រ