ប្រភពច្បាស់ការពីស្រុកកំពង់លែងបង្ហាញថា៖មានជនជាតិយួនចំនួន៧ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាស៊ីនសេសធំ២គ្រឿងអូសអួនក្នុងមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត

ប្រភពច្បាស់ការពីស្រុកកំពង់លែងបង្ហាញថា៖មានជនជាតិយួនចំនួន៧ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាស៊ីនសេសធំ២គ្រឿងអូសអួនក្នុងមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត។ ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាសុីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសងខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយ។

 ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ។

ដូច្នេះ វិធានការ ដ៏ មាន ប្រសិទ្ធភាព នៅក្នុង ការលុបបំបាត់ បទល្មើស នេសាទ គឺ អាស្រ័យ មួយ ផ្នែក ធំ ទៅលើ ការងារ របស់ មន្ត្រី ពាក់ ព ន្ធ័ តែម្តង។ ក្រៅពីនោះ ការចូលរួម របស់ ប្រជា សហគមន៍ នេសាទ ក៏ ជា កត្តា គួបផ្សំ មិនអាច ខ្វះ បានដែរ។ និយាយ ដោយ ខ្លី ដរាបណា វាំងនន បិទបាំង មន្ត្រី ខិលខូច មិនត្រូវ បាន បើក ចេញ ទេ និង ដរាបណា មហាជន ទូទៅ មិន នាំគ្នា ចូលរួម ទេនោះ កំណែ ទម្រង់  នេសាទ របស់ រាជរដ្ឋាភិបាល នឹង គ្មាន ថ្ងៃ ទទួលជោគជ័យ ឡើយ ហើយ ធនធាន មច្ឆាជាតិ នឹង វិនាស ហិនហោច ជាក់ជាមិនខាន ៕