ព្រះសីហនុ៖ សត្វជ្រូកចិញចឹនៅក្នុងកសិដ្ឋានចំការដូងប្រេងលោកឧកញ៉ាមុងឬទ្ធីស្ថិតនៅឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុចំនូន១៥ក្បាលត្រូវបានស្លាប់រណូករណែលក្នុងផ្លុកឈាមរាយប៉ាយពេញទ្រុងកាលពីយប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៤ដោយខ្លូនប្រាណសត្វជ្រូកនិមួយៗឃើញសុទ្ធស្នាមដាច់សាច់ដុំៗដែលគេគេសង្ស័យថាស្នាមចង្កូមសត្វខ្លាខាំហែកស៊ី។
.លោកលីឡាវីលអ្នកចាត់ការទូទៅក្នុងក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបបានប្រាប់អោយដឹងថាការស្កាប់សត្វជ្រូកអស់ខាងលើនេះប្រហែលជាអំពើរបស់សត្វខ្លាចូលខាំហែកស៊ីដោយស្នាមដាច់ខ្លូនប្រាណសត្វជ្រូកនិមួយៗមើលទៅសាហាវណាស់ហើយបើតាមលោកដឹងសត្វខ្លាដែលចូលមកវាយប្រហារនាពេលនោះចំនូនប្រហែល២ក្បាលឯណ្ណុះ។ ហើយនេះជាលើកទី២ហើយដែលសត្វជ្រូកបានស្លាប់ក្នុងសភាពបែបនេះដោយកាលនោះសត្វជ្រូកចំនូន២ក្បាល់ ត្រូវបានស្លាប់។
.ប្រជាពលរដ្ឋរស់នៅតំបន់ចំការដូងប្រែងជាច្រើននាក់បាននិយាយថាពុកគេតែងតែប្រទះឃើញសត្វខ្លាធំៗចំនូន២ក្បាលតែងតែបង្ហាញខ្លូននៅជើងភ្នំតាកឹងដែលស្ថិតនៅជិតកសិដ្ឋាននោះហើយប្រជាពលរដ្ឋដែលមានមុខរបរចូលព្រែដុះធ្យូរឬប្រកបរបរផ្សេងៗក្នុងព្រែពូកគេមិនសូវហានចូលទៅព្រែតំបន់ជើងភ្នំតាកឹងនេះទេ។ សត្វជ្រូកដែលបានងាប់ទាំងអស់ខាងលើត្រូវបានលោកឧកញ៉ាមុងឬទ្ធីឲ្យកម្មករនាំយកទៅកប់ចោលមិនអនុញាត្តិឲ្យកម្មករឬប្រជាពលរដ្ឋយកទៅបរិភោគនោះឡើយព្រោះខ្លាចកើតមានបញ្ហារដល់សុខភាព៕