ខេត្តព្រះសីហនុ៖. លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក្នុងកិច្ចប្រជុំស្តីពីការបង្ការការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍នាព្រឹក ថ្ងៃទី ០៦ ខែ គុម្ភៈឆ្នាំ ២០២១ ដោយមាន អញ្ចើញ ចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និង តំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍ផងដែរនោះ លោកបានមានប្រសាសន៍ថា សម្តេចអគ្គ មហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការព្រួយបារម្មណ៍ចំពោះ ពលករ ខ្មែរដែល វិលត្រឡប់មកពីប្រទេសជិតខាងមានដូចជាប្រទេសថៃ និងប្រទេសវៀតណាម។
ដោយសារតែ ប៉ុន្មាន ថ្ងៃចុង ក្រោយនេះ មានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃ និងវៀតណាម ជាប្រទេសមានព្រំប្រទល់គោក និងព្រំ ប្រទល់ទឹកជាប់ប្រទេសកម្ពុជាក៍ប៉ុន្តែសម្រាប់ខេត្តព្រះសីហនុមិនមានព្រំដែនគោកជាប់ព្រំដែនប្រទេសទាំងពីរនេះទេ ក៍ប៉ុន្តែអាចមានប្រជាពលរដ្ឋខ្មែវិលត្រឡប់មកកម្ពុជា តាមច្រកកំពង់ផែរបស់ខេត្តព្រះសីហនុ ដូច្នេះសូម ឱ្យកម្លាំងសមត្ថកិច្ចមានដូចជា កងទ័ពជើងទឹក នគរបាលព្រំដែនទឹក និងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ចូលរួម សហការគ្រប់គ្រងផ្លូវទឹកឱ្យមានប្រសិទ្ធភាព ដើម្បីបង្ការការពារទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុង សហគមន៍របស់យើង ។
លោក អភិបាលខេត្ត បានបញ្ជាក់ថា យើងអនុញ្ញាតឱ្យប្រជាពលរដ្ឋមកពីប្រទេស ជិតខាងឆ្លងកាត់ តាម ច្រកសមុទ្រ (ផែ) ក៍ប៉ុន្ដែតម្រូវឱ្យពួកគាត់ធ្វើចក្តាឡីស័ក១៤ថ្ងៃ គោរពតាមគោលការណែនាំរបស់ក្រសួងសុខា ភិបាលជាមុនសិននិងធ្វើការយកសំណាកចំនួនពីរដងដូច្នេះយើងត្រូវពង្រាយកម្លាំងតាមគោលដៅក្នុងការគ្រប់គ្រងតាមផ្លូវទឹកឱ្យបានល្អ និងរៀបចំមណ្ឌលចក្តាឡីស័ក សម្រាប់ដាក់ប្រជាពលរដ្ឋដែលវិលមកកម្ពុជា តាមច្រកកំពង់ផែនេសាទក្នុងខេត្តព្រះសីហនុ។
.ក្នុងឱកាសនោះលោក គួច ចំរើន បានឧបត្ថម្ភថវិកាដល់អង្គភាពចំនួន៩ ក្នុងខេត្តព្រះសីហនុ មាន៖
អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ.វិរៈការពារព្រំដែនទឹកលេខ២៤០.អង្គភាពកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ -ទីបញ្ជារការជួរមុខគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ -កងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ
-ស្នងការនគរបាលខេត្ត -កងរាជអាវុធហត្ថខេត្ត -តំបន់ប្រតិបត្តិការសឹករងខេត្ត និងរដ្ឋបាលជលផលខេត្ត ក្នុងមួយ អង្គភាពថវិកាចំនួន ១០លានរៀល៕នាគសមុទ្រ






































