ព្រះវិហារ៖ វរសេនីយ៍ឯក យឹម ថា មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំលោកវរសេនីយ៍ទោ មាន វិចិត្រ តំណាងការិយាល័យទី៤ កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ឌឹម សំណាង នាយការិយាល័យទី៤ កងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយលោកវរសេនីយ៍ត្រី ប៊ុត សង្វា នាយការិយាល័យទី៤ លេខ៨ ចុះពិនិត្យការងារកសាង ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ នៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ៣៨៥ ដែលជាអង្គភាពចំណុះ ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៨។
ការចុះពិនិត្យលើការងារកសាង ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ នៅក្នុងទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ៣៨៥ បានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២១ ក្រោមការអញ្ជើញចូលរួមពីលោកវរសេនីយ៍ទោ ទឹម ហៀក មេបញ្ជាការវរសេនាតូចលេខ ៣៨៥ រួមនិងមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូចចំណុះ។
វរសេនីយ៍ឯក យឹម ថា មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៨ បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អង្គភាព ៣៨៥ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្រោមការដឹកនាំបញ្ជាដោយ លោកវរសេនីយ៍ទោ ទឹម ហៀក មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៥ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដឹកនាំកម្លាំង កសាងជម្រកស្នាក់នៅ ការបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិត បន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពឱ្យកងទ័ពក្នុងអង្គភាព និងគ្រួសារ។ ពិសេស ក្នុងវិធានការ ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ៕សួនលីណា