មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាស្នើដល់អាជ្ញាធរឃុំពងទឹក ស្រុករំដួលត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ មានតម្លាភាពនិងគណនេយ្យភាពល្អ

(ស្វាយរៀង)៖ឯកឧត្តមចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងស្នើដល់អាជ្ញាធរឃុំពងទឹក ត្រូវបន្តយកចិត្តទកដាក់ដាក់បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានតម្លាភាពនិងនិងគណនេយ្យភាពជាពិសេសផ្ដល់សវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ការថ្លែងរបស់ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំពងទឹកបែបនេះ ខណៈដែរឯកឧត្តមញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះជួយឃុំពងទឹកឆ្នាំ ២០២០ និងលើកទិសដៅឆ្នាំ ២០២១នាព្រឹកថ្ងៃទី៦ខែកុម្ភះឆ្នាំ២០២១នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពងទឹក ស្រុករំដួល។ពិធីនេះមានការចូលរួមពីឯកឧត្តមរស់ ផារិទ្ធ អនុប្រធានក្រុមការងារចុះជួយឃុំនិងលោក លោកស្រីអនុប្រធានក្រុមការងារនិងសមាជិកសមាជកាបក្សបក្សភូមិក្នុងឃុំពងទឹកជាច្រើនរូបផងដែរ។ឯកឧត្តមចាន់ កុលបុត្រ បានថ្លែងធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនក៏ដូចជាលោកស្រីគតិសង្គហបណ្ឌិតម៉ែនសំអនម៉ែន សំអនប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងនៅក្នុងពិធីនេះផងដែរ។ឯកឧត្តមបន្តថាអស់រយៈពេល ១ឆ្នាំ នៅ២០២០ កន្លងទៅនេះ ក្រុមការងារគណបក្សឃុំពងទឹក បានផ្តោតលើការយកចិត្តទុកដាក់ជាសំខាន់ លើការបង្កើនសកម្មភាពចិញ្ចឹមចលនាមហាជន ក្នុងគោលដៅ គ្រប់គ្រងសមាជិកបក្ស ពង្រឹងគុណភាពសមាជិក ដែលមានស្រាប់ លើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស ដោយខិតខំអនុវត្តគោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងបែងចែកភារកិច្ចឲ្យសមាជិកម្នាក់ៗ ទទួលខុសត្រូវបានច្បាស់លាស់ រួមទាំងការកសាង និងការពង្រីកសមាជិកថ្មីបន្ថែមទៀត គឺដោយសារមានមន្ត្រីក្រុមការងារនៅមូលដ្ឋានសកម្ម និងមានឆន្ទៈក្នុងការងារចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនពួកគាត់ ។ឯកឧត្តមចាន់ កុលបុត្របន្តថាមិនតែប៉ុណ្ណោះ អាជ្ញាធរឃុំបាន យកចិត្តទុកដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើអោយមានការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរនិងបានកែលម្អរ នូវចំណុចខ្វះខាត។មិនតែប៉ុណ្ណោះ បានមន្ត្រីរបស់យើងចុះផ្ទាល់បម្រើសេវាដល់លំនៅឋានក្នុងភូមិ ឃុំ របស់ប្រជាពលរដ្ឋដូចជាដូចជាការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កាន់តែធ្វើឲ្យពលរដ្ឋមានភាពកក់ក្តៅ ។ ចំណុចទាំងអស់នេះហើយបានធ្វើឲ្យមានការប្រែប្រួល លើទស្សនៈរបស់ប្រជាជន ឲ្យកាន់តែជឿជាក់ លើគណបក្សប្រជាជនក៏ដូចជារាជរដ្ឋាភិបាល ផងដែរ។ជាមួយគ្នានេះឯកឧត្តមរស់ ផារិទ្ធអនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំពងទឹក ក៏បានលើកឡើងនូវចំណុចមួយចំនួន ដើម្បី ឲ្យគណបក្សឃុំនិង ក្រុមការងារគណបក្ស គប្បីយកចិត្តទុកដាក់ អនុវត្តបន្តទៅទៀត ក្នុងនោះជារួមមាន ៖ *១.បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋាន ឲ្យកាន់តែល្អ ជាពិសេស ការដឹកនាំអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បី ជួយដល់ប្រជាពលរដ្ឋរស់នៅ មានភាពសុខសាន្ត ។

*២.គណបក្សគ្រប់ថ្នាក់ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម្ចាស់ការ ចាត់ចែងអនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែសកម្មស្វាហាប់ ដោយផ្អែកតាមផែនការសកម្មភាព ក្នុងគោលការណ៍ណែនាំនានា របស់គណបក្ស ឲ្យទាន់ពេលវេលា ប្រកបដោយភាពប្រុងប្រយ័ត្ន និងការបត់បែន និងត្រឹមត្រូវតាមច្បាប់ ។ *៣.បន្តយកចិត្តទុកដាក់ជម្រុញការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងប្រកបដោយតម្លាភាពគុណភាពនិងជួយសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន ទៅតាលទ្ធភាពដែលអាចធ្វើទៅបាន ។

*៤.បន្តពង្រឹងចាស់ពង្រីកថ្មី ត្រូវមានការសាមគ្គីភាព ជាមួយសមាជិកបក្ស ដើម្បីធានារក្សាបាននូវភាពសុខដុមរមនា ដោយគ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ឋានៈនៅក្នុងសង្គម។ *៥.រក្សាប្រក្រតីភាព នៃជីវភាពសង្គម សេដ្ឋកិច្ចប្រជាជន ជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ហើយសមាជិកបក្សទាំងអស់មុននឹងលើកស្លាកគណបក្សត្រូវសុំច្បាប់ពីអាជ្ញាធរដែនដីឲ្យបានត្រឹមត្រូវចៀសវាងការធ្វើអ្វីមួយដែលរំលងច្បាប់។

ឯកឧត្តម រស់ ផារិទ្ធក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែនបើមិនមានការចាំបាច់ ។

បន្ទាប់មកក្រុមការងារក៏បានចុះពិនិត្យមើលការធ្វើរបងទីស្នាក់ការគណបក្សឃុំពងទឹកដើម្បីស្ថាបនាសាងសង់ជាថ្មីនាពេលខាងមុខនេះផងដែរ៕