ប្រទះឃើញថ្នាំញៀនប្រភេទកេតាមីននៅក្បែរកោះពូលូវៃនៃខេត្តព្រះសីហនុចំនួនប្រមាណ៤០០គីឡូក្រាម

0

ខេត្តព្រះសីហនុ៖ ថ្នាំញៀនប្រភេទ កេតាមីនចំនួនប្រមាណជា ៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹកនៅការ ពារកោះពូលូវៃនៃខេត្តព្រះសីហនុបានប្រទះឃើញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ខណៈពេល ចុះល្បាតដោយ ថ្នាំញៀនទាំងនោះខាងកងទ័ពបានសន្និដ្ឋានជាជំហានដំបូងថាទំនងជាមានអ្នកយកទៅប្លុងចោល។ក្រោយពីទទួលបានថ្នាំញៀញដ៏ច្រើននោះ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកង ទព័ជើង ទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាននាំយកថ្នាំញៀន ទាំង នោះ ទៅទីបញ្ជាការដ្ឋានជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយពីសមត្ថកិច្ចទំនាញពាក់ព័ន្ធសហការត្រួតពិនិត្យ បានបញ្ជាក់ថា ថ្នាំញៀនទាំងនោះ ជាប្រភេទ (កេតាមីន) មានចំនួន កេសសរុប ២៣កេស ស្មើ៤៦១កញ្ចប់ ស្មើ៤៧៤.១៤គីឡូក្រាម និងស្មើនិង៤៦៤.៥៥៧៥ គីឡូក្រាម(ទម្ងន់សុទ្ធដកកញ្ចប់ចេញ)។

ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការត្រួតពិនិត្យតាមបច្ចេកទេសនៅឡើយ និងមិនទាន់ស្រាវជ្រាវដឹងពីប្រភព នៅឡើយទេ កំពុងស្រាវជ្រាវតាមនិតិវិធី។ បច្ចុប្បន្នថ្នាំញៀនទាំងអស់ត្រូវបាន បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុដើម្បីរក្សាទុក៕