កម្លាំងកងរាជអាវុធហត្ថស្រុកតំបែរ សហការជាមួយ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ 738និងកំលាំងមន្ទីរបរិស្ថានខេត្ដ បានធ្វើការបង្ក្រាបរថយន្តសាំយ៉ុងចំនួន2គ្រឿង ដឹកឈើអាគ្រឿងផ្ទះ ពេញរថយន្ដ បញ្ជូនឲ្យជំនាញរដ្ឋបាលព្រៃឈើ ខេត្ដត្បូងឃ្មុំ កិច្ចប្រតិបត្តិការបង្ក្រាបធ្វើឡើងនៅវេលាម៉ោង4និង15នសទីល្ងាចថ្ងៃទី07ខែធ្នូឆ្នាំ2021។តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធនៅក្បែរកន្លែងបង្ក្រាបបានអោយដឹងថាជាយូរថ្ងៃមកហើយតែងឃើញឡានសាំយ៉ុងកែឆ្នៃដឹកឈើស្រស់ពេញៗឡានដឹកទាំងយប់ទាំងថ្ងៃពីខេត្តក្រចេះតឆមស្រុកឆ្លូងឆ្លងកាត់ស្រុកតំបែរខេត្តត្បូងឃ្មុំដើម្បីយកទៅចែកចាយតាមដេប៉ូអត់ច្បាប់នៅក្នុងស្រុកពញាក្រែកហើយឈើមួយចំនួនដឹកបង្ហួសទៅលក់នៅខេត្តព្រៃវែងផងដែរដោយមិនដែលឃើញជំនាញរដ្ធបាលព្រៃឈើទុបស្កាត់ឬបង្ក្រាបម្ដងណាឡើយ។