ខេត្តកំពង់ធំ: ស្រី្តវ័យចំណាស់ម្នាក់តូចចិត្តមានជម្ងីប្រចាំកាយ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។ហេតុការណ៍ខាងលើនេះកើតឡើងវេលាម៉ោង០៥ និង០០ នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅក្រោម ផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ។សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ គឹម ហេង ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ* នៅភូមិកើតហេតុខាងលើ។តាមប្រភពរៀបរាប់ពី ឈ្មោះគឹម នាង ភេទស្រី អាយុ ៥០ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់សពបានរៀបរាប់ប្រាប់សមត្ថកិច្ចថាកន្លងមកបងស្រីគាត់ឈ្មោះ គឹម ហេង គាត់តែងតែដេកសំរាកនៅលើគ្រែក្រោមផ្ទះគាត់មានជំងឺប្រចាំកាយ លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល៥ និង០០នាទី គាត់បានចុះមកពីលើផ្ទះ ដើរហាត់ប្រាណនៅក្រោយផ្ទះ បានមួយ សន្ទុះមក បានដើរមកមើលបងស្រីក៍ឃើញគាត់បានចងកនិងក្រម៉ាស្លាប់ ក៍រាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។ក្រោយទទួលព័ត៌មានខាងលើសមត្ថកិច្ចជំនាញបានសហការ ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។ការពិនិត្យនៅលេី កមានស្នាមទ្រុតទំហំ០.៨ស.មព័ទ្ធកបញ្ឆិតទៅក្រោយក្រៅពីនេះនៅលេីដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។ តាមការសនិដ្ឋានជនរងគ្រោះ ស្លាប់ដោយសារធ្វេីអត្តឃាត (ចងក)ខ្លួន ឯង ដោយមានជំងឺប្រចាំកាយ ។ក្រោយពីពិនិត្យចប់ សនត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។