បន្តចែកជូនអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារទៀតនៅស្រុកថ្មពួក

បន្ទាយមានជ័យ៖គ្រួសាររងគ្រោះដោយទឹកជំនន់កន្លងមក និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារមកពីបីឃុំនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ទទួលអំណោយឧបត្ថមពី អង្គការ ខេមបូឌា វីសិន,សមាគមខ្មែរនានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានការការឧបត្ថម ស្បៀង ,សំភារះ និង ថវិការ ជាបន្តបន្ទាប់ ពីអាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះជួយស្រុក និង ប្រធានក្រុមការងារចុះជួយខេត្ត
លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត អញ្ជើញក្នុងពិធីចែកអំណោយរបស់(អង្គការ ខេមបូឌា វីសិន,សមាគមខ្មែរនានានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី) ទៅចែកជូនដល់គ្រួសាររងគ្រោះទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៤០០គ្រួសារ នៅបរិវេនវត្តពោធិវាលថ្មពួក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ២០២១។
អញ្ជើញចូលរួមក្នុងពិធីចែកអំណោយនេះដែរ រួមមានលោក អែម សុខា អភិបាលស្រុកថ្មពួក លោកលោកស្រីប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្តនិង អង្គការ ខេមបូឌា វីសិន,សមាគមខ្មែរនានានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី ព្រមទាំងពលរដ្ឋ៤០០គ្រួសារជាជនរងគ្រោះមានវត្តមានក្នុងពិធីនេះ។
លោក អែម សុខា អភិបាលស្រុកថ្មពួកថ្លែងថា៖ កន្លងមកឃុំទាំងបីរួមរួមមាន ឃុំភូមិថ្មី ឃុំថ្មពួក ឃុំគំរូ រងផលប៉ះពាល់ពីជំនន់ទឹក ភ្លៀង និងជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ ធ្វើអោយលិចលង់ផ្ទះសំបែង កសិផល ខូចខាតទ្រព្យសម្បាត្តិនិងផលដំណាំស្ទើតែទាំងស្រុង ហើយ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងារឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះជួយជាបន្តបន្ទាប់។
លោក អែម សុខា ថ្លែងអំណរគុណ អង្គការ ខេមបូឌា វីសិន,សមាគមខ្មែរនានានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលី និងសូមអោយសប្បរស់ជនរក្សាប្រពៃណីជួយសង្គ្រោះពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗ ដើម្បីអោយពលរដ្ឋបានដោះស្រាយជីវភាពក្នុងគ្រាអាសន្ន។
លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តមានប្រសាសន៍ថ្លែងអំណរគុណ និងធ្វើការកោតសសើរដល់អង្គការ ខេមបូឌា វីសិន,សមាគមខ្មែរនានានៅទីក្រុងស៊ីនី និងសប្បុរជននៅប្រទេសអូស្ត្រាលីដែលបន្តនាំស្បៀងជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្រួសារដែលមានជីវភាពខ្វះខាតនាគ្រនេះ។
លោក គឹង វណ្ណះ បន្តថា៖រាល់គ្រោះធម្មជាតិ និងឧបតិហេតុដែលកើតឡើងក្នុងមូលដ្ឋាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងារឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តែងយកចិត្តទុកដាក់ ជួយពលរដ្ឋ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះខ្យល់ព្រុះកន្ត្រាក់ជាដើម។លោក អភិបាលរងខេត្តបាន សំណូមពរផងដែរដល់ ពលរដ្ឋដែលបានទទួលអំណោយឧបត្ថមនាពេលនេះ ក៍ដូចជាពលរដ្ឋនៅទូរទាំងស្រុក គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៍ដូចជារដ្ឋាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំម្ងឺកូវីត១៩ ដែលកំពុងរីករាលដាលនៅក្នុងសកលលោក៕ដោយ៖ ឃិន គន្ធា