ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ដើម្បីឲ្យដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់រដ្ឋបាល ខេត្ត មានប្រសិទ្ឋភាព មានភាពជាក់លាក់ មានការចូលរួម និងមានសង្គតិភាពជាមួយក្របខ័ណ្ឌអភិវឌ្ឍន៍ ជាពិសេស ស្របតាមសេចក្តីណែនាំបច្ចេកទេស ដែលដាក់ឲ្យប្រើប្រាស់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ សេចក្តីព្រាងនេះ ចាំបាច់ត្រូវតែមាន កិច្ចពិភាក្សា ត្រួតពិនិត្យ និងផ្តល់យោបល់ដោយ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សា ខេត្ត ។
ក្នុងសេចក្តីថ្លែងហេតុ ដែលរាយការណ៍ដោយ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការ ខេត្ត បានបង្ហាញអង្គប្រជុំនូវ និតិវិធីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងធ្វេីការប្រៀបធៀបជាមួយកិច្ចដំណេីរការដែលក្រុមការងារបានរៀបចំ កន្លងមក។ ក្នុងនោះក៏បានបង្ហាញពីទម្រង់សៀវភៅ មាតិកា និងទិន្នន័យផ្សេងៗ ថ្មីដែលធ្វេីបច្ចុប្បន្នភាពចុងក្រោយ ជូនសមាជិកសមាជិកា ដេីម្បីពិនិត្យ និងផ្តល់យោបល់ ផងដែរ ។
កម្មវិធីនេះបានរៀបចំធ្វើឡើង នៅព្រឹក ថ្ងៃទី ៨ ខែគុម្ភ:ឆ្នាំ ២០២១ នៅ សាលាខេត្តកែប
ក្រោយពីបានពិនិត្យ និងផ្តល់យោបល់ដោយសមាជិកសមាជិកាគណៈកម្មាធិកា រួចមក ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ បានប្រគល់កិច្ចការកែសម្រួល ជូនក្រុមការងារកសាងផែនការខេត្ត រៀបចំសេចក្តីព្រាងនេះ ដាក់ជូនក្រុមប្រឹក្សាខេត្តពិនិត្យ និងអនុម័តបន្តទៀត ៕