កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អម ដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ និង អជ្ញាធរ មូលដ្ឋាន នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ លទ្ធផលនៃ ការស្វែង រក គ្រាប់យុទ្ធភណ្ឌ និងកាកសំណល់ សម័យ សង្គ្រាម ដែល កម្លាំង បោសសំអាត បានស្រង់ ចេញ ពី ខ្មោច នាវា លិច ទឹក ជាង ៨តោន នៅក្រោម បាត ទន្លេ មេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
បេី តាម របាយការណ៍ របស់ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ចាប់ គិត ពីថ្ងៃ ទី ៣ ខែតុលា ឆ្នាំ ២០២០ រហូត ដល់ ថ្ងៃ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបាន សរុប ៨២២៨,២៣តោន ក្នុង នោះរួមមាន គ្រាប់ត្បាល់ ៨១មីលីម៉ែត្រ គ្រាប់ត្បាល់៦០មីលីម៉ែត្រ និងគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ។ ក្រៅពីនោះកម្លាំងជំនាញក៏បាន រកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ទាហាន កម្ទេច ឆ្អឹង ក្បាល និង ឆ្អឹង ម្រាមជើង ផងដែរ ។
គួរ រំលឹក ផង ដែរ ថា បន្ទាប់ពី ក្រុម ហ៊ុន គ្លូបប៊លហ្គ្រីន បាន បូម ខ្សាច់ នៅ តំបន់ នោះ ដេីម្បី ដឹក យក ទៅ រាជធានី ភ្នំពេញ ហើយ បាន ប្រទះ ឃើញ គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ជាច្រើន គ្រាប់ គឺមាន ១-គ្រាប់AK57 ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ បន្ទាប់ មក អាជ្ញាធរមូលដ្ឋាន និង មន្ត្រី ជំនាញ ពាក់ព័ន្ធ ដែល មាន មន្ត្រីស៊ីម៉ាក់ និង ក្រុមជំនាញមុជទឹក បានមកពិនិត្យទីតាំងបូមខ្សច់ នោះ ជម្រៅ ប្រមាណ ជា ១៩ម៉ែត្រ លទ្ធផលក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា ចម្បាំង ) មួយគ្រឿង នេះ។ ជាមួយ គ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ក៏ បាន ស្នើសុំ គោលការណ៍ ពីសំណាក់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេច តេជោ ហ៊ុន សែន ដេីម្បី បង្កេីតក្រុមការងារអន្តរក្រសួង ចុះ សិក្សា និង ដោះស្រាយ បញ្ហា នេះ ផងដែរ ៕