នគរបាលប៉ុស្ដិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដែលក្រុមការងារទូរទស្សន៍អប្សរា ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២១នេះ មានជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលស្បូវ បង្ក្រាបបាន ០២ ករណី រួមមាន ៖

ករណីទី១ ៖ ករណីរក្សាដោយខុសច្បាប់នូវសារធាតុញៀន ។ នៅថ្ងៃទី០៦ ខែ កុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ២០និង ៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចរោងកម្មករ ផ្លូវ បេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១- ជនសង្ស័យឈ្មោះ សុង សំអិល ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូត៖
– ក្រាមពណ៌សរថ្លា ០២កញ្ចប់ថង់តូច
– ទូរស័ព្ទចំនួន ០២ គ្រឿង ៖
.ម៉ាក ណូគា (ចាស់ ) ពណ៍ ខ្មៅ ០១ គ្រឿង
.ម៉ាក វីវូ (ចាស់) ពណ៍ ខៀវ ០១ គ្រឿង
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ១២៥ សេសេ ពណ៌ ខ្មៅ ស្លាក់លេខ ១FD- ៩៣០៤ ។

ករណីទី២ ៖ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ នៅថ្ងៃទី ០៦ ខែ កុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ២១ និង ៣០នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចរោង កម្មករ ផ្លូវបេតុង ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១- ជនសង្ស័យឈ្មោះ ឌុង ស៊ីន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖
– ក្រាមពណ៌សរថ្លា ០៦កញ្ចប់ ថង់តូច
– ទូរស័ព្ទ ម៉ាក ណូគា (ចាស់) ០១ គ្រឿង

បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី ៕