ទស្សនកិច្ច​សិក្សា ការិយាល័យ​ច្រកចេញចូល​តែមួយ ចូលរួម​៥​ខេត្ត

0

​កំពង់ធំ ៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុងតែ​ត្រូវបាន យកចិត្តទុកដាក់ មកលើ​មន្ត្រីរាជការ និង​ស្ថាប័នរដ្ឋ ក្នុង​ការបំរើ​សេវាកម្ម សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយបាន ជម្រុញ​ឲ្យ​មានការ បង្កើត​នូវ​ការិយាល័យ ច្រក ចេញចូល​តែមួយ សម្រាប់​ងាយស្រួល ឆាប់រហ័ស ចំណាយពេល​តិច និង​សន្សំ​ស​ច្ចៃ របស់​បងប្អូន​ប្រជា​ពល រដ្ឋ ក្នុងការ​ទទួល​បើ​ប្រាស់​សេវាកម្ម សាធារណៈ​ជាមួយនឹង​រដ្ឋ ។​

​ទើប​ថ្ងៃនេះ នៅក្នុង​សាលប្រជុំ សាលាក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បាន​បើក​វេទិការ ជួបជុំ​មន្ត្រី​ដែល​មកពី ខេត្ត​ក្រុង​ចំនួន ៥ ខេត្ត ក្នុងនោះ​មាន ក្រុង​កំពង់ចាម , ក្រុង​ព្រៃវែង , ក្រុង​ស្វាយរៀង , ក្រុង​សេរី​សោភ័ណ និង​ក្រុង​ស្ទឹងសែន ដើម្បី​ចែករំលែក នូវ​បទពិសោធន៍ គ្នា​ទៅវិញទៅមក និង​យកទៅអនុវត្ត​ក្នុង​ការងារ បំរើសេវា​កម្ម ច្រកចេញចូល​តែមួយ របស់​មូលដ្ឋាន ដែលមាន​ការ ចូលរួម ពី​សំណាក់ លោក ហុក រិ​ន អភិបាល ក្រុង​ស្ទឹងសែន ព្រមទាំង​មន្ត្រី​ជា​មកពី​បណ្តា​ខេត្ត​ជាច្រើនរូប នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ នៅក្នុង ពិធី ត្រូវបាន​បើក ឳ​កាស​នៃ​ពិធី ឲ្យ​មានការ សួរ និង​ឆ្លើយ​សំណួរ នូវ​ចំនុច​ខ្វះខាត ។​ ​

បន្ទាប់ពី​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​អាន​នូវ​របាយការណ៍ មួយចំនួន​ដែលមាន​ការ ពាក់​ព័​ន្ឋ ទៅនឹង បទពិសោធន៍ ច្រកចេញចូល​តែមួយ នៅក្នុង​ខេត្តកំពង់ធំ ដែល​ទទួលបាន​ជោគជ័យ ក្នុង​ការបំរើ​សេវាកម្ម​ជូន​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ធំ រួចមក ប្រតិភូ ដែល​បាន​អញ្ជើញ​មក ពី​តាម​បណ្តា ខេត្ត ក្រុង បាន​ចូលទៅ​ទស្សនា ការិយាល័យ ច្រកចេញចូល​តែមួយ របស់​ខេត្តកំពង់ធំ ដើម្បី​សិក្សា​នូវ​ការ ដាក់ ផ្លាកសញ្ញា​សេវាកម្ម និង​របៀបរបប ក្នុងការ​រៀបចំ ទទួល​ប្រជាពលរដ្ឋ ។​ ​ដោយ ប៊ុន រដ្ឋា ​Image9 Image10 Image11 Image12 Image13 Image14 Image15 Image16 Image17 Image18 Image19 Image20 Image21 Image22