​​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជួញដូរ​គ្រឿងញៀន​បញ្ជូន​ទៅ​តុលាការ​

0

​កំពង់ចាម​៖ នៅ​រៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន ១​ករណី ក្នុង​ក្រុង​កំពង់ចាម ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​រឹបអូស​ដកហូត​វត្ថុតាង​ថ្នាំញៀន ក្រាម​ពណ៌​ស​មួយចំនួន ។​ ​ ​DSC01887

លោក វរៈសេនីយ៍ទោ សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា កម្លាំង​ស៊ើបអង្កេត​បាន​ផ្តល់ព័ត៌មាន​យ៉ាងច្បាស់​ថា មាន​ករណី​ជួញដូរ ចែកចាយ​គ្រឿងញៀន​ក្នុង​ក្រុង​កំពង់ចាម​ភ្លាម លោក​បាន​រាយការណ៍ ទៅ​លោកស្នងការ លោក​ព្រះ​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំ​គោលការណ៍​បង្ក្រាប មាន​បទបញ្ជា លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ចំណុច​ក្រោយ​ធនាគារ​ហត្ថា​កសិករ ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។ ជា​លទ្ធផល កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួមមាន ១-​ឈ្មោះ សាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។DSC01886

២-​ឈ្មោះ ឃាង លី​ហ៊ុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។ និង​ជនសង្ស័យ​ទី​៣-​ឈ្មោះ វ៉ាន់ ឌី​រស្មី ហៅ ជាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទេព​និមិត្ត ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ក្នុង​ប្រតិបត្តិការ​នេះដែរ កម្លាំង​បាន​រឹបអូស​ដកហូត​វត្ថុតាង ប្រភេទ​ក្រាម​ពណ៌​ស បាន​ចំនួន​២៧​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង ម៉ូតូ​ស​គុប​ពី​១​គ្រឿង និង ឧបករណ៍​សេព​គ្រឿងញៀន សំភារៈ​វេច​ខ្ចប់​មួយចំនួនធំ​ផងដែរ ។​ ​ ​ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​