ឯកខេត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះពិនិត្យ សិក្សាសក្តានុពលតំបន់ព្រែកទឹកសាបក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ឯកខេត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រូមនិងលោកអភិបាលរងខេត្ត និងលោក ឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ ព្រមទាំងលោកឧកញ៉ា លោកជំទាវ សមាជិក សមាជិកាស ភាពាណិជ្ជកម្មខេត្តព្រះសីហនុ រួមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូប នារសៀលថ្ងៃទី០៩ ខែគុម្ភៈឆ្នាំ២០២១នេះបានអញ្ជើញដំណើរទស្សនកិច្ចសិក្សាពីសក្តានុពលតំបន់ព្រែកទឹកសាបក្នុងខេត្តព្រះសីហនុ ក្នុងគោលដៅកែប្រែតំបន់ព្រែកទឹកសាបឃុំរាម ស្រុកព្រែនប់នេះក្លាយទៅជាតំបន់ទេសចរណ៏ធម្មជាតិ។

.លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុបានមានប្រសាសន៍ថាក្នុងនាម លោកតំណាងឲ្យសមាជិកសមាជិកាសភាពាណិជ្ជកម្មនិងក្រុមហ៊ុនសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តព្រះសីហនុពិតជាមានមហាកិត្តិយសណាស់ដែលបានឯកឧត្តមរដ្ឋមន្ត្រីនិងគណប្រតិភូបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតអញ្ជើញចុះមកពិនិត្យដល់ទីតាំងជាក់ស្តែងនៅតំបន់ព្រែកទឹកសាបរាមហើយជាការពិតតំបន់ព្រែកទឹកសាបរាមនេះគឺពិតជាមានសក្តានុពលខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិនិងកសិកម្មដែលមិនទាន់ត្រូវបានកែច្នៃនៅឡើងដោយមើលឃើញនូវចំនុចនេះហើយទើបសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាពេលកន្លងទៅបានធ្វើការស្នើសុំចំពោះឯកឧត្តមរដ្ឋមន្ត្រីឱ្យជួយរៀបចំផែនការអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិនិងកសិកម្មនៅតំបន់ព្រែកទឹកសាបរាមនេះដោយសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនិងកសិកម្មសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ។

.ក្នុងនោះផងដែរ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ បានបន្តទៀត ថាតំបន់នេះក៏មានការប្រកបអាជីវកម្ម ពីសំណាក់ប្រជាជនក្នុងតំបន់ដូចជាការបើកភោជនីយដ្ឋាន ផ្ទះសំណាក់ ការធ្វើនេសាទ។ល។ ក៏ប៉ុន្តែការប្រកបអាជីវកម្មទាំងនោះ បានជួបប្រទះការលំបាកជាច្រើន ដែលទាមទារការ យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ស្ថាប័នពាក់ព័ន្ធហើយជាការពិតការលំបាកទាំងនោះមិនអាចរារាំងដល់ការខិតខំប្រឹងប្រែងស្វែងរកមធ្យោបាយអភិវឌ្ឍនរបស់ពួកគាត់នោះទេគឺកាន់តែធ្វើឱ្យពួកគាត់មានភាពរឹងមាំនិងមានកំលាំងចិត្តថែមមួយកម្រិតទៀត។ជាមួយគ្នានោះផងដែរលោកឧកញ៉ាវណ្ណសុខហេងបានលើកឡើងពីផលលំបាកនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងច្រាំងព្រែក ព្រមទាំងការគ្រប់គ្រងសំណង់ក្នុងការសាងសង់ច្បាប់អាជីវកម្មនៅលើផ្ទៃទឹក ផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់អេកូទេសចរណ៍និងកសិកម្មព្រែកទឹកសាបរាមគឺសុទ្ធតែជាបញ្ហាប្រឈមត្រូវមានយន្តការដោះស្រាយដ៏សមស្របមួយ ។

.លោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុពិតជាចង់ទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគក្នុងតំបន់នេះឱ្យកាន់តែច្រើនក៏ប៉ុន្តែផ្នែកខ្លះនៅមានភាពស្រពិចស្រពិលដែលជាការលំបាកមួយក្នុងការពន្យល់ក៏ដូចជាការធានាអះអាងចំពោះអ្នកវិនិយោគដែលមានបំណងចង់ធ្វើការវិនិយោគក្នុងតំបន់នេះជាពិសេសគឺសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះផ្ទាល់តែម្តង។ ហើយលោកឧកញ៉ាបានមើលឃើញការអភិវឌ្ឍន៍បែបនេះ នៅប្រទេសជាច្រើនដូចជាប្រទេសថៃ វៀតណាម ដែលបានទាញយកប្រយោជន៍ជាច្រើនពីការកែច្នៃធម្មជាតិដ៏ល្អ ហើយអាចរកចំណូលបានរាប់រយលានដុល្លារ។ហើយជាមួយគ្នានោះផងដែរលោកឧកញ៉ាក៏បានឃើញនៅខេត្តកំពត(ព្រែកកំពត)ខេត្តកោះកុង(តាតៃ)បានធ្វើការអភិវឌ្ឍនផលិតផលទេសចរណ៍ធម្មជាតិតាមដងព្រែកបែបនេះ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទេសចរណ៍ទាំងជាតិនិងអន្តរជាតិ។ហើយក្នុងនាមលោកឧកញ៉ាជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុនឹងខិតខំធ្វើការងារឱ្យអស់ពីកំលាំងកាយចិត្តសហករណ៍ជាមួយក្រុមការងាររបស់ក្រសួងទេសចរណ៍ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ព្រែកទឹកសាបនិងជំរុញការអភិវឌ្ឍកសិទេសចរណ៍ជាពិសេសការដាំបន្លែសុវត្ថិភាពតាមរយៈបច្ចេកទេស(យ៉ាម៉ូតូគ្រីន)របស់ជប៉ុនសំដៅផ្គត់ផ្គង់បន្លែសុខភាពដល់ប្រជាជនជាពិសេសភៀវទេសចរណ៍នៅក្នុងខេត្តព្រះសីហនុហើយផែនការនេះនឹងផ្តល់ភាពងាយស្រួលដល់វិស័យឯកជន(ប្រជាជនក្នុងតំបន់)ក្នុងការវិនិយោគនៅតំបន់នេះហើយមួយវិញទៀតតំបន់នេះនឹងប្រែក្លាយទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ៕នាគសមុទ្រ