កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត

                                                                                                                                                                                ភ្នំពេញ៖ នៅថ្ងៃទី០៩ខែកុម្ភ:ឆ្នាំ២០២១ វេលាម៉ោង២៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំចំនួន៨៨០ដុល្លា) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត  សង្កាត់ឃ្មួញ  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យម្នាក់ ឈ្មោះ ឡឹក ភារម្យ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ឯកជនក្លបប៊ល ស្នាក់នៅផ្ទះលេ៥២EZ  សង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ ( គ្មានសារធាតុញៀន)  បានប្រើល្បិចខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញក្រចេះ1T-1890 ពីជនរងគ្រោះ ឈ្មោះ ខូវ វុទ្ធី  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនក្លុបប៊ុល ស្នាក់នៅផ្ទះជួល ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់  ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញក្រចេះ1T-1890 បញ្ចាំបានលុយ៨៨០ដុល្លា ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕