បន្ទាយមានជ័យ៖មន្ត្រីយោធាការពារព្រំដែន៥០៣ ខេត្តបន្ទាយមានជ័យ ម្នាក់បានចង កអត្តឃាត នឹងឈឺចិត្តនឹងគយចល័តចាប់ឡានចង្គុតស្តាំ ? ឬក៏ជារឿងផ្សេង ឬដោយសារប្រើរថយន្តចង្កូតស្តាំថ្មីបន្តបន្ទាប់ ដោយយកស្លាកលេខខេមរភូមិន្ទតែ១ដដែល ? ឬជាឈ្នួញនាំចូលរថយន្តចង្កូតស្តាំ ដែលបែកការណ៍ ហើយខូចចិត្ត ។
យោងលោកឧត្តមសេនីយ៍ទោសេង ធារិន (មេបញ្ជាការរងយោធភូមិភាគ៥ ) ក៏ដូចលោកអ៊ុក ម៉ារ៉ាឌី (Ouk Marady ) មន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ ក៏មន្ត្រិយោធាកងវរសេនាតូចការពារព្រំដែន៥០៣ និងសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំបានអោយដឹងថ្ងៃទី១០ែខកុម្ភៈថា៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ (អាយុ៣៣ឆ្នាំ លំនៅនៅផ្លូវឡើងវិទ្យាល័យអូរអំបិល ភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ) បានចង ក អត្តឃាតកាលពីព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ ។
មន្ត្រីខាងលើបានអោយដឹងកាលពីថ្ងៃទី១០ខែកុម្ភៈថា ៖ ពិតជាអាណិតសោកដល់គ្រួសាររងគ្រោះណាស់ ។យោធិនដែលមានសមត្ថភាពដែរ ក៍មិនលើកទឹកចិត្តអោយកងកម្លាំងប្រើរថយន្ត(ចង្កូតស្តាំ) អត់ពន្ធដែរ លោកមេគយចលត័តំបន់៥(គយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រចាំខេត្តបន្ទាយមានជ័យ លោកធ្លាប់មានបញ្ហាអីខ្លះ ខ្លួនលោកផ្ទាល់(មន្ត្រីគយ)ដឹងហើយ ។
លោកឧត្តមសេនិយ៍សេង ធារិន បានបង្ហោះក្នុងហ្វេសប៊ុកលោក ថា៖ ខ្ញុំគិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ ។
តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ ។ រថយន្តចាស់មួយ តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចលត័តំបន់៥ ។
លោកបានបន្តថា ៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរណ៍មួយ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ ។
លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង) ក៍ត្រូវគយចលត័តំបន់៥ចាប់ ។
សូមបញ្ជាក់ថារថយន្តនោះ ម៉ាកតូយ៉ូតាវីគោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខប្រើប្រាស់ច្រើនឆ្នាំហើយ ។
លោកមេបញ្ជាការកងការពារព្រំដែន៥០៣ រត់ការយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ នេះបានបំរើអង្គភាពមិនតិចទេ ។
ប៉ុន្តែប្រភពផ្សេងទៀត បានប្រាប់នាថ្ងៃទី១០ខែកុម្ភៈថា៖ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ មន្ត្រីយោធាកងការពារព្រំដែនលេខ៥០៣ ជាមនុស្សជំនិតនិងជាអ្នកធ្វើសេដ្ឋកិច្ចអោយលោកឧត្តមសេនីយ៍ត្រីឃួន ជឿន មេបញ្ជការកង៥០៣នេះ។ក៏ជាឈ្មួញឡានក្តៅផងដែរ។
ប្រភពបន្តថា ៖ ករណីនេះ អាចជារឿងផ្សេង ឬដោយសារប្រើរថយន្តចង្កូតស្តាំថ្មីបន្តបន្ទាប់ ដោយយកស្លាកលេខខេមរភូមិន្ទតែ១ដដែល ដាក់ប្រើ ហើយខាងសមត្ថកិច្ចគយបានកត់សម្គាល់ ហើយតាមដានរហូត។ម្យ៉ាង បុគ្គលរូបនេះក៏ជាឈ្មួញឬជាឈ្នួញនាំចូលរថយន្តចង្កូតស្តាំឬហៅថាឡានក្តីរហូតមក ។
លុះដល់មានសម្ពាធ ហើយពេលនេះបែកការណ៍ ហើយដោះស្រាយមិនបានហើយមេៗ រលាស់ដៃចេញ ក៏ខូចចិត្ត ហើយឈានទៅសម្រេចចិត្តផ្តេសផ្តាសយ៉ាងនេះ ?
លោកឈុន សុវណ្ណារី នៃគយចល័តអគ្គនាយកដ្ឋានប្រចាំតំបន់៥(គយចល័តក្រសួងប្រចាំខេត្តបន្ទាយមានជ័យ) ប្រាប់អ្នយកព័តមានតាមទូរស័ព្ទថ្ងៃទី១០ថា ៖ ករណីរថយន្តចង្កូតស្តាំ(របស់លោកនាង រិទ្ធិឆ័យ ) នោះ ត្រូវបានកម្លាំងគយចល័តចាប់ ហើយរក្សាទុកនៅស្នាក់ការគយចល័ត៣-៤ខែមកហើយ ។ មិនមែនទើបចាប់កាលពីថ្មីៗនេះទេ ៕ដោយ៖ឃិន គន្ធា