ទោះបីកំពុងភ្លៀង និងថ្ងៃក្តៅ តែកម្លាំងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅនិង កម្លាំងសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍កកស្ទះ តាមផ្លូវជាតិលេខ១

ភ្នំពេញ៖ស្ថានភាពផ្លូវជាតិលេខ១ នៅពេលនេះ កំពុងប្រឈមនឹងការកកស្ទះចរាចេណ៍ជាខ្លាំង ដោយសារការស្ថាបនាស្ពាន ។ ទោះបីយ៉ាងណា កងកម្លាំងនគរបាល ក៏ដូចកម្លាំងសណ្តាប់ធ្នាប់ ខណ្ឌច្បារអំពៅ ពុំដែលព្រងើយកន្តើយ ឡើយ ។ជាក់ស្តែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ និងកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ១ សហការជាមួយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រជាការពារខណ្ឌច្បារអំពៅ បានជួយសម្រួលចរាចរណ៍គោលដៅកកស្ទះតាមបណ្តោយផ្លូវជាតិលេខ១ យ៉ាងមមាញឹក។

ទោះបីកំពុងភ្លៀង ក្តៅយ៉ាងណាកម្លាំងនគរបាល និង កម្លាំងសណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍កកស្ទះចរាចរណ៍ខ្លាំង តាមផ្លូវជាតិលេខ១នេ៖ផងដែរ។ការកកស្ទះចរាចរណ៍នេះ លោកឯក សារ៉ អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍បានបញ្ជាក់ថាប្រជាពលរដ្ឋ បានកោតសរសើរដល់កងកម្លាំង ដែលបានបំពេញភារកិច្ច ទាំងមេឃកំពុងភ្លៀង មិនខ្លាចឈឺឡើយ ដើម្បីប្រជាពលរដ្ឋ អាចធ្វើដំណើរបានដោយស្រួល ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរចេះគោរពអាធ្រាស្រ័យគ្នាទៅវិញទៅមក មិនបំពានគ្នា គោរពភ្លើងស្តុប និងពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់អោយបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីអាយុជីវិតអ្នក និងអាយុជីវិតអ្នកដំណើរដទៃទៀត ៕