កំពង់ចាម : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរ ដោយ គណៈប្រតិភូ នាព្រឹក ថ្ងៃ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ជួប សំណេះសំណាល ជាមួយ កង កម្លាំង បោសសំអាត គ្រាប់ យុទ្ធភ័ណ និង កាកសំណល់ សង្គ្រាម ដែល កំពុង បំពេញ បេសកកម្ម ស្រង់ យក គ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ប្រមាណ ជាង ៨តោន និង សំភារៈ មួយចំនួន ចេញពី នាវា ចម្បាំង ដែល លិច នៅក្នុង ទន្លេមេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ក្នុង ដំណើរ ទស្សនៈ កិច្ច នេះ ក៏មាន ការ អញ្ជើញ ចូលរួម ពី ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រី ពាក់ព័ន្ធ ជា ច្រើន រូប ផង ដែរ ។
បេី តាមរបាយការណ៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បាន ឲ្យដឹង ថា រហូតមក ដល់ ថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គ្រាប់យុទ្ធភណ្ឌដែលកម្លាំងជំនាញប្រមូលបាន សរុប ជាង ៨តោន ក្នុង នោះរួមមាន ១-គ្រាប់មិនទាន់ផ្ទុះ ទំហំ៦០-១០៥មីលីម៉ែត្រ ចំនួន ៧២២គ្រាប់ ។
២-គ្រាប់ ប្រភេទតូច (ប្រភេទកាំភ្លេីងដៃ និងកាំភ្លើងយន្ត) ចំនួន ៥៤,៩២៥គ្រាប់ ។ សរុបរួមមាន ចំនួន ៥៥,៦៩៧គ្រាប់ ដែលត្រូវបានរុករកឃេីញនៅក្នុងឃ្លុបទី១ និងនៅ សល់ ៣ឃ្លុបទៀត ដែលត្រូវយកចេញជាបន្តបន្ទាប់។ ក្រៅពីនោះកម្លាំងជំនាញក៏បាន រកឃើញ វត្ថុតាង រួមមាន មួកដែក កាំបិតកងទ័ព ស្លាកឈ្មោះរបស់ កងទ័ព បំណែក ឆ្អឹង ក្បាល ឆ្អឹង ជើង និង សំភារៈ ផ្សេងៗ មួយ ចំនួន ផងដែរ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការងារបោសសម្អាតមីនជាការងារមួយដែលរាជរដ្ឋាភិបាល ជាពិសេសអជ្ញាធរមីនកម្ពុជា និងប្រតិបត្តិការសកម្មភាពមីនជាតិ និងអន្តរជាតិបានយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុត ដើម្បីរំដោះផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បី រួមចំណែក កាត់បន្ថយ ភាព ក្រីក្រ របស់ ប្រជាពលរដ្ឋ តាម រយៈ យកដីទាំងនោះ ទៅប្រកបរបរកសិកម្ម ៕