ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំនេះក៏ដូចឆ្នាំកន្លងទៅផងដែរ នៅព្រឹកថ្ងៃទី១៣ខែកម្ភៈឆ្នាំ២០២១។
ឯកឧត្ដមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវលាងហៃជាវ តាយ ឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរនិងប្រជាពលរដ្ឋក្នុងក្រុងកំពតបានចូលរួមក្នុងពិធីសែនព្រេនបួងសួងសុំសេចក្ដីសុខគ្រប់ប្រការ ដែលពិធីនេះបានប្រព្រឹត្តទៅនៅអាសនៈលោកតា សាលាដំបូងខេត្ត និងនៅ វិហារព្រះម៉ែក្រុងកំពត។
បញ្ជាក់ថា៖រដ្ឋបាលខេត្តកំពត តែងបានធ្វើពិធីសែនព្រេនបួងសួង អ្នកតាចិនជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីចូលឆ្នាំថ្មីជនជាតិចិន-វៀតណាម ។ ការធ្វើឡើងនេះជាទម្លាប់ របស់ប្រជាពលរដ្ឋ ជាប់ខ្សែស្រឡាយចិនវៀតណាម ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ផ្ដល់សិទ្ធសេរីភាពទូលំទូលាយនូវជំនឿសានាផ្សេងៗ ដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីគោរព ប្រតិបត្តិរៀងៗខ្លួន ។ ដូចនេះការជួបជុំថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋនាពេលនេះក្នុងគោលបំណងបួងសួងសុំដល់ទេវតានិងបារម៉ី វត្ថុស័ក្ដសិទ្ធម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាឃុំគ្រងក្នុងទឹកដីខេត្តកំពត សូមបានជួបតែសេចក្ដីសុខចម្រើនគ្រប់ប្រការដល់ប្រជាពលរដ្ឋ និងមានការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ក៏ដូចជាការសុំសេចក្ដីសុខដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តជាតិមកទស្សនាកម្សាន្ត នៅទឹកដីខេត្តកំពតដែលបច្ចុប្បន្នមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បាននូវសុខសុវត្ថិភាពពិសេសឃ្លាតឆ្ងាយពីជំងឺឆ្លងរាតត្បាតកូវីដ១៩ ដែលជាវិបត្តិសកល។
ម្យ៉ាងវិញទៀតសកម្មភាពទាំងនេះក៏ជាការឆ្លុះបញ្ចាំង ដើម្បីលើកទឹកចិត្តនិងការរួមចំណែកជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហា ផងដែរ។ ពិសេសសូមអោយប្រទេសជាតិយើង បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើន ជានិរន្ត តទៅមុខទៀតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំដ៏វាងវែនៃកម្ពុជាយើង
ជាមួយឱកាសនោះថ្នាក់ដឹកនាំខេត្តក៏បានជូនថវិកាដល់ក្រុមលោតម៉ុងសាយព្រមទាំង កងកម្លាំងនគរបាលនិងអាវុហត្ថផងដែរ។