ខេត្តបន្ទាយមានជ័យ យ៉ាងហោចណាស់ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយខណះដែលម្តាយបានឌុបកូនស្រី២នាក់មកពីដើរលេងត្រឡប់ទៅផ្ទះវិញដោយបើកបរ លើផ្លូវជាតិលេខ៥ស្រាប់តែរថយន្តធុនធំបុកនិងកិនស្លាប់ម្នាក់រួចអ្នកបើកបររថយន្តចត់រថយន្តចោលគេចបាត់ស្រមោល… ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤នៅលើកំណាត់ ផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិភ្នំតូចត្បូងឃុំភ្នំតូចស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។
តាមប្រភពពត៌មានពីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់អ្នកយកព័ត៌ឲ្យដឹងថា.។ នៅមុនពេលកើតហេតុគេបាន ឃើញរថយន្តធុនធំ១គ្រឿងម៉ាកអ៊ីហ្ស៊ុយស៊ុយប្រភេទដឹកទំនិញធុនធំបែនដឹកដីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ3A1507 បើកបរដោយឈ្មោះទុយធីភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិបឹងត្រស់ឃុំភ្នំតូចស្រុកមង្គលបូរីខេ ត្តបន្ទាយមានជ័យ។បើកបរ ក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ
ខាងលើក៏បានជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ០១០ ស៊េរីឆ្នាំ២០០១ពណ៌ក្រហមមួយគ្រឿងដែលបើកបរក្នងទិសដៅស្របគ្នាដែលបើកបរដោយឈ្មោះ. ហូយហួ ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិព្រៃចង្ហាលិចឃុំបន្ទាយនាងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។បានឌុបកូនស្រីឈ្មោះ. រ៉ាវីរីយ៉ា. ភេទស្រីអាយុ១០ឆ្នាំ និងកូនម្នាក់ទៀតឈ្មោះ. រ៉ាណងហ្វា. ភេទស្រីអាយុ២ឆ្នាំ។
ពេលបុកនោះម៉ូតូក៏បានខ្ទាតចូលក្រោមកង់រថយន្តក៏បានកិនឈ្មោះរ៉ាវីរីយ៉ាអាយុ១០ឆ្នាំស្លាប់នៅនិងកន្លែងកើតហេតុតែម្តង. ចំណែក ឈ្មោះ ហូយហួ. និងឈ្មោះ. រ៉ាណងហ្វា. អាយុ២ឆ្នាំរងរបួសស្រាល។ រីឯអ្នកបើកបររថយន្តបង្ករហេតុទុករថយន្តចោលបោលគេចខ្លួនបាត់ស្រមោលតែម្តង។មួយសន្ទុះក្រោយមកគេឃើញមានសមត្ថកិច្ច នគរបាលចរាចរណ៍ចុះមកដល់កន្លែងកើតហេតុ ។ចំណែកនៅកន្លែងកើតហេតុម៉ូតូខ្ទច ទាំងម៉ូតូនិងរថយន្តបង្កត្រូវបូលីចរាចរដឹកជញ្ជូនយកទៅរក្សាទុកនៅអធិការស្រុកមង្គលបូរីដើម្បីឲ្យម្ចាសចូលមកដោះស្រាយ៕



































