លោកវរសេនីយ៍ឯកហាំ វណ្ណៈ មេបញ្ជាការ វរៈសេនាតូចលេខ៨៩១ បន្ដដឹកនាំកម្លាំងចុះល្បាត តាម ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ

0

ខេត្តបន្ទាយមានជ័យ៖ នាយប់ ថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩និង៣០នាទីដោយអនុវត្តន៍តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១បានដឹកនាំលោកមេបញ្ជាការរង និងកងកម្លាំងអន្តរាគមន៍ចំណុះ របស់វរៈលេខ៨៩១ ចុះត្រួតពិនិត្យតាមបណ្តាគោលដៅ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ និងចាត់តាំងលោកមេបញ្ជាការរងទទួលទិសគ្រប់ប៉ុស្តិ៍ដឹកនាំលោកនាយប៉ុស្តិ៍នឹងលោកនាយរងប៉ុស្តិ៍ នៃវរៈលេខ៨៩១ ចុះធ្វើការដើរល្បាតត្រួតពិនិត្យកម្លាំងតាមបណ្តាគោលដៅឈរជើងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្បែរព្រំដែនកម្ពុជាថៃនឹងធ្វើការទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែន ខុសច្បាប់ និងរាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ។ល។

ក្នុងនោះដែរលោកវរៈសេនីយ៍ឯកហាំ វណ្ណៈ មេបញ្ជាការវរ:លេខ៨៩១ និងលោកមេបញ្ជាការរង លោកនាយ នាយរងផ្នែក-ប៉ុស្តិ៍ ព្រមទាំងកងកម្លាំងទាំងអស់ចំណុះឲ្យអង្គភាពវរសេនាតូចលេខ៨៩១ សូមធ្វើការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់រាល់បទល្មើល ប្រជាពលរដ្ឋ លួចឆ្លងដែន និងរាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ទប់ស្កាត់ពលករ វិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា ដើម្បីការពារ ការរីករាលដាលកូវីដ១៩ចូលក្នុងសហគមន៍ផងដែរ ។លោកវរៈសេនីយ៍ឯកហាំ វណ្ណៈ មេបញ្ជាការវរ:លេខ៨៩១ក៌សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមធ្វើការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយធ្វេីតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕