ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ចុះសួរសុខទុក្ខ កងកម្លាំង និងពង្រឹងកិច្ចការពារព្រំដែនទឹកតាមបណ្តាកោះក្នុងទឹកដីខេត្តកែប

0

ខេត្តកែប,ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២១ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចលេខ៤៣០ នគរបាលការពារព្រំដែនទឹកតាមបណ្តាកោះ ក្នុងទឹកដីខេត្តកែប ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេ ប រាយការណ៍ដោយ លោក សំរិត ថាវរ៉ាត់ ប្រធានវរៈសេនាតូចលេខ ៤៣០ រួចមក ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ថា កងកម្លាំងព្រំដែនទឹកទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សុខសុវត្ថិភាពតាមព្រំដែនទឹក តាមបណ្តាកោះទាំងអស់ក្នុងទឹកដីខេត្តកែប ព្រមជាមួយនេះផងដែរ ត្រូវទប់ស្កាត់អោយបាននូវរាល់ការលូចឆ្លងដែនដោយខុសច្បាប់ តាមផ្លូវទឹកក្នុងតំបន់ខេត្តកែបនេះ ។

ឯកឧត្តម បានបន្ថែមទៀតថា ក្នុងពេលនេះ គឺហាមដាច់ខាតប្រជាជនកម្ពុជា ឆ្លងដែនដោយខុសច្បាប់ទៅក្រៅប្រទេស ទោះជាទៅប្រកបការងារក៏ដោយ តែយេីងក៏មិនហាមឃាត់មិនអោយចូលប្រទេសកម្ពុជាយេីងដែរ តែត្រូវត្រួតពិនិត្យ និងត្រូវធ្វេីចត្តាឡីស័កអោយបានត្រឹមត្រូវ តាមវិធានសុខាភិបាល ដេីម្បីការពារជំងឺកូវីដ១៩ ។

ឯកឧត្តមក៏បាន ពាំនាំនូវប្រសាសន៍ ផ្តាំផ្ញេីរ សួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ ជូនកងកម្លាំងការពារព្រំដែនទឹក វរៈសេនាតូចលេខ៤៣០ និងបាន នាំយកនូវសម្ភារ ប្រេីប្រាស់ សាទែនដាក់ទឹកចំណុះ៥០០០លីត្រ ម៉ាស់ អាកុល ជែល គ្រឿងឩបភោគបរិភោគ និងថវិកាមួយចំនួនជូនកងកម្លាំងដែលឈជេីងនៅតាមបណ្តាកោះផងដែរ៕