លោក គួច ចំរើន អភិបាលខេត្ត បង្ហាញពីសក្តានុពលខេត្តព្រះសីហនុ ក្នុងជំនួបលោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ នា ព្រឹក ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១បានទទួល ស្វាគមន៍លោកជាំង វ៉ៃJIANGWEIប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុដោយក្នុងជំនួប

សំណេះសំណាលនោះលោក គួច ចំរើន បានជម្រាបជូនពីស្ថានភាពភូមិសាស្ត្រនិងសក្តានុពលរបស់ខេត្ត ។  

.លោក អភិបាលខេត្តបញ្ជាក់ថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូល ឆ្លងកាត់ ៧០ភាគរយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច កន្លងមករាជរដ្ឋាភិបាល កម្ពុជា មានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចតនិងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។ រាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣និងទី៤ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជា ឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ផងដែរ។ខេត្តមានអាកាសយានដ្ឋានអន្តរជាតិមានផ្លូវរត់៣,៤០០ម៉ែត្រអាចឱ្យយន្តហោះធន់ធំចុះចតបានក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២។ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុសម្រេចការសាងសង់បានជាង៣០ភាគរយគ្រោងនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២២។ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញក្នុងការដឹកជញ្ជូនទំនិញនិងអ្នកដំណើរក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍ

របស់កម្ពុជា។  លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែកនៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹក ជញ្ជូនតាមផ្លូវដែកមានតម្លៃទាបកាត់បន្ថយគ្រោះថ្នាក់និងការខូចខាតផ្លូវជាដើមផ្លូវដែកក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។ 

.លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការដូចខាងក្រោម៖ -ពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគ កូវីដ-១៩ មកកាន់ខេត្ត ព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបាន ឆាប់រួចរាល់។ សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេល វេលា។ -ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្របសម្រួល ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែនការបានទៅសិក្សានៅទីក្រុងសិនជិន។ -ជួយជំរុញសិក្សាអាង ប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ។សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណ តម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។  

.លោក ជាំង វ៉ៃ JIANG WEIប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុមានប្រសាសន៍ ថាខេត្តព្រះសីហនុជាខេត្តគំរូដែលមានសក្តានុពលជាងខេត្តផ្សេងៗទៀតនិងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមខ្ញុំតំណាងប្រទេសចិននិងប្រជាជនចិននឹងបន្តកិច្ចសហការឱ្យទទួលបានជោគជ័យ។លោកបានឃើញខេត្តព្រះសីហនុមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿនដោយសារស្ថានភាពនយោបាយការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះប្រទេសចិនក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩មកកម្ពុជាផងដែរ។

ក្នុងឱកាសនោះលោកបានបន្តថាប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុនិងកិច្ចសហប្រតិបត្តិ ការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រ ភាពជាបងប្អូននិងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ៕នាគសមុទ្រ