ភ្នំពេញ៖នារីពីរ នាក់ នាំគ្នា ចូលទៅហូបស៊ុបក្នុងហាងយីហោ រិទ្ធី ត្រពាំង ថ្លឹង ៩៩៩៩(១) ដោយ បានកិបសំបុត្រ ផ្ញើ ម៉ូតូ ត្រឹមត្រូវ តែពេល ចេញមកវិញមិនឃើញម៉ូតូ មិនដឹងចោរលួចតាំងពីពេលណា ទើបរាយ ការណ៍ ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។
ករណីនេះ បានបង្កការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ជាង ១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ ចំណុច ហាង ស៊ុប យីហោ រិទ្ធី ត្រពាំង ថ្លឹង ៩៩៩៩(១) ខាងកើត ស្តុប ទួល ពង្រ ប្រមាណ ជាង១០០ម៉ែត្រ តាម បណ្ដោយវេងស្រេង ក្នុង សង្កាត់ ចោមចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។ ជនរងគ្រោះ សុំមិន បញ្ចេញ ឈ្មោះបានរៀបរាប់ថា ម៉ូតូ របស់គាត់ ម៉ាក ហុងដា ស្កុបពី សេរីឆ្នាំ២០២១ ពណ៌ ស ( មិន បញ្ជាក់ ពី ស្លាក លេខ) មុន កើតហេតុ រូបគាត់ មាន គ្នា ពីរ នាក់ បាន ជិះ ម៉ូតូឌុបគ្នា ចូល ហូប ស៊ុប នៅ ហាង កើតហេតុ ខាងលើ ដោយ ម្ចាស់ ហាង បាន យក សំបុត្រ មក កិប ត្រឹមត្រូវ លុះពេលហូបរួច ក៏នាំគ្នា ចេញមក វិញ ស្រាប់តែ បាត់ ម៉ូតូ មិនដឹងថា ជនសង្ស័យ លួច យកតាំងពី ពេលណា ទើបមានការ ភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋាន ចុះមក ធ្វើការ សួរនាំ នៅកន្លែង កើតហេតុ ។
ក្រោយមកទើប សមត្ថកិច្ច នាំ ជនរងគ្រោះ និង ម្ចាស់ ហាង ទៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល ចោមចៅ ទី ១ ដើម្បី ធ្វើការ សម្រុះសម្រួល គ្នា ដោយភាគី ម្ចាស់ ហាង សុំពន្យា ពេល ៤ ទៅ ៥ ថ្ងៃ ដើម្បី ធ្វើការ ដោះ ស្រាយបន្តទៀត ។
សូមបញ្ចាក់ថាដេីមឆ្នាំ២០២១នេះនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យមានចោលួចម៉ូតូ,ចោឆក់ ,ចោលួចរថយន្ដ,ចោលួចដោះស្លាកលេខរថយន្ដកេីតឡេីងជាបន្ដបន្ទាប់ផងដែរ៕




































