កែប=ប្រជាពលរដ្ឋ រស់នៅភូមិភ្នំលាវ ឃុំពង់ទឹក ស្រុក ដំណាក់ចង្អើរ ខេត្តកែប បា នប្រទះឃើញគ្រាប់ មិនទាន់ផ្ទុះ ចំនួន 3 គ្រប់ នៅពីខាងក្រោយ សាលាស្រុកដំ ណាក់ចង្អើរ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពេលគាត់បានប្រទះ ឃើញគ្រាប់ទាំង នោះ ជាច្រើនថ្ងៃមកហើយ ទើបគាត់បានរាយការណ៍ ជូនសមត្ថកិច្ចកងរាជ អាវុធ ហត្ថ ស្រុកដំណាក់ចង្អើរ នៅម៉ោង ១០ និង ៥០នាទី សមត្ថកិច្ច កងរាជអាវុធហត្ថស្រុកដំណាក់ ចង្អើរបានឲ្យដឹងថា លោកបានទទួលពត៌មាន ពីប្រជាពលរដ្ឋថា មាន អាវុធយុទ្ធភណ្ឌ័ សំណល់សល់ពីសង្គ្រាម នៅក្រោយបន្ទាយ មូលដ្ឋានប៉េអឹមស្រុក ចម្ងាយប្រហែល ២០០ម៉ែត្រ ។
ឪ
ហើយភ្លាមៗនោះ កម្លាំងកងរាជ អាវុធ ហត្ថ ក៍បានចុះមកពិនិត្យភ្លាម និងនឹងធ្វើការហ៊ុំព័ទ្ធ ហាមខាត់មិនឱ្យប្រជាពល រដ្ឋ ចូលទៅទីតាំងនោះឡើយ ខ្លាចមាន គ្រោះថ្នាក់ដល់អាយុជីវិត ។
ប្រជាពលរដ្ឋនៅ ស្រុកដំណាក់ចង្អើរ តែតែមានការកោតសរសើរ កងរាជអាវុធ ហត្ថនៅក្នុងមូលដ្ឋាន ការយកចិត្តទុកដាក់ គិតគូរ និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ គ្រប់ពេលវេលា។






































