កងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ ប្រជាពលរដ្ឋ ពលករចំណាកស្រុកជាប្រចាំ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍

ខេត្តព្រះសីហនុៈលោក ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាង ឯកឧត្តម នាយឧត្តម សេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ២០២១បានអញ្ជើញចុះ ពង្រឹង កងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនិងអង្គភាពវរៈសេនាតូចលេខ២៤០នគរបាល ការពារព្រំដែនទឹកដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុដើម្បីអនុវត្តន៍វិធានការត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ ប្រជាពលរដ្ឋ ពលករចំណាកស្រុក ពីបណ្តាប្រទេសជិតខាង សម្រាប់នាំយកទៅធ្វើចត្តាឡីសក័ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ។
.លោកឧត្តមសេនីយ៍ឯកតេងសួនមានប្រសាសន៍ថាដើម្បីអនុវត្តន៍តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចំពោះវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ឲ្យ មានប្រសិទ្ធិាព លោកឧត្តមសេនីយ៍ឯកបានដាក់ចេញនូវបទបញ្ជាមួយចំនួនរួមមាន៖ទី១កម្លាំងនគរបាលអង្គភាព បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំ តាមច្រក ផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរណ៍ចេញ ចូល របស់ពលរដ្ឋ អ្នកដំណើរឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធាន ការធ្វើចត្តាឡីសក័ តាមបច្ចេសទេសរបស់ក្រសួងសុខាភិបាល។ទី២-កងកម្លាំងទាំងអស់ត្រូវត្រៀម ឧបករណ៍ សម្ភារៈមធ្យោបាយបំពាក់សម្រាប់កិច្ចប្រតិបត្តិការនេះនិងរួមសហការជាមួយកម្លាំងរួមរបស់គណបញ្ជាការឯកភាពរដ្ឋខេត្តដែលអង្គភាពឈរជើងដើម្បីធានាថាការត្រួតពិនិត្យមិនមានចន្លោះប្រហោង។ទី៣កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយត្ន័ខ្លួនឯងផងដែរ ចំពោះវិធានការ ការពារជំងឺកូវីដ១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។ទី៤-ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងកម្លាំងនគរបាល នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។ជុំវិញប្រតិបត្តិការនេះក្រៅពីឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាពនគរបាលទាំង២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នង ការនគរបាលជាតិ បានដាក់បទបញ្ជាហ្មឺងម៉ាត់ ឲ្យកងកម្លាំងនគរបាល អនុវត្តន៍ត្រឹមត្រូវ នូវតួនាទីភារកិច្ច និងមិន លើកលែងដាច់ខាត ចំពោះកងកម្លាំងរូបណាដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជា។
.សូមបញ្ជាក់ថាក្រៅតែពីការចុះពង្រឹងកងកម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនិងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ក្នុងខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នឹងអញ្ជើញចុះពង្រឹងកងនគរបាលការពារព្រំដែន ទាំងព្រំដែនគោកនិងព្រំ ដែនទឹក ក្នុងភូមិភាគ៣ ជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍វិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ៕ នាគសមុទ្រ