ខេត្ត កំពង់ធំ សាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាន ប្រារឰ ពិធី.អបអរសាទរ ខួប លើក ទី ៦៦ ថ្ងៃកំណើត កាកបាទ ក្រហម កម្ពុជា ១៨កុម្ភះ ១៩៥៥ ១៨កុម្ភះ ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធាន ក្រុម ប្រឹក្សា ខេត្ត កំពង់ធំ.អមដោយ ឯកឧត្តម សុខ លូ ប្រធាន គណៈកម្មាធិ ការ សាខាកាក បាទក្រហមកម កម្ពុជា ខេត្ត កំពង់ធំ.រួម ទាំង ប្រធាន អនុប្រធាន មន្ទីរ ជុំវិញ ខេត្ត និងសិស្សានុសិស្ស ចូល រួម ពិធី នៅព្រឹក ថ្ងៃ ទី ១៨ខែកុម្គះ ឆ្នាំ ២០២១។
នៅ ក្នុង ពិធី អបអរសាទរ ខួបលើកទី៦៦ឆ្នាំ កាកបាទ ក្រហម កម្ពុជាបានបំពាក់កន្សែងជូនយុវជនកាកបាទក្រហមចំនួន១០នាក់ដ ដែល បាន មកពីវិទ្យាល័យផ្សេងក្នុងខេត្តកំពង់ធំ
ឯកឧត្តម សុខ លូ ប្រធាន គណៈ កម្មាធិការ សាខា កាក បាទ ក្រហម កម្ពុជា ខេត្ត កំពង់ធំ បានមាន ប្រសាសន៍ ថា ដោយបានអនុវត្តតាមការចង្អុលបង្ហាញរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទ ក្រហម កម្ពុជា.សាខាកាក បាទក្រហមកម កម្ពុជា ខេត្ត កំពង់ធំ បានចុះជួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត ដូចជាស្ត្រីមេម៉ាយ ចាស់ជរាគ្មានទីពឹងនិងពលរដ្ឋក្រីក្រ ទីណាមានការលំបាកទីណាមានការខ្វះខាត សាខាកបាទក្រហមកម្ពុជាកំពង់ធំ បានចុះជួយបានទាន់ពេលវេលា។
ឯកឧត្តម សុខ លូ បានអំពាវនាវ សរសើរសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឲ្យមានការចូលរួមការពារទប់ស្កាត់ការជួញដូរ និងចែក ចាយគ្រឿងញៀន ហាមមិនឲ្យក្មួយៗទាំងអស់សាកល្បង ប្រើប្រាស់គ្រឿងញៀន នោះទេព្រោះគ្រឿងញៀនបានបំផ្លាញអនាគតគ្រួសារ និងបំផ្លាញសង្គមជាតិ។
ឯកឧត្តមសុខ លូ បានសំណូមពរឲ្យចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរយានយន្តសូមឲ្យពាក់ខ្សែក្រវាត់ពាក់មួកសុវត្ថិភាព និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ.មន្រ្តី រាជការទាំងអស់ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត19 ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។