អភិបាលខេត្តកំពង់ចាម ៖ គោលដៅ សំខាន់ បំផុត របស់ យុវជន ស ស យ ក គឺការ កសាង កម្លាំង ធ្វើ ការងារ ដោយ ឆន្ទៈ មោះមុត និង ស្មារតី ស្មោះត្រង់

កំពង់ចាម : ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងារ ប្រចាំ ឆ្នាំ ២០២០ និង លេីក ទិសដៅ អនុវត្ត ឆ្នាំ ២០២១ របស់ គណៈកម្មាធិការ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា គោលដៅ សំខាន់ បំផុត របស់ សហភាព សហព័ន្ធ យុវជន កម្ពុជា គឺ ការ កសាង កម្លាំង ធ្វើ យ៉ាងណា ឲ្យ យុវជន របស់ យេីង ធ្វេី ការងារប្រកប ដោយ ឆន្ទៈ មុះមុត និង ក្នុង ស្មារតី ស្មោះត្រង់ ដេីម្បី ចូលរួម ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី កម្ពុជា ព្រោះ ឆន្ទៈ នេះ ហេីយ ជា មូលដ្ឋាន គ្រឹះ សម្រាប់ ចូលរួម អភិវឌ្ឍន៍ ប្រទេស ជាតិ របស់ យើង ឲ្យ កាន់តែ មាន ការ រីកចម្រើន ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា រដ្ឋបាល ខេត្តកំពង់ចាម បាន ផ្តល់ការគាំទ្រ និងសហការជានិច្ចចំពោះការអនុវត្តការងាររបស់ សហភាព សហព័ន្ធ យុវជន កម្ពុជា គ្រប់ លំដាប់ ថ្នាក់ ដែលមានគោលដៅបម្រើផលប្រយោជន៍ សាធារណៈនៅគ្រប់មូលដ្ឋាន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមចំណែកយ៉ាងខ្លាំងក្លា ប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយត្រូវសហការជាមួយដៃគូអភិវឌ្ឍនានា ទាំងវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងសង្គម ក្នុងនោះយុវជនដែលជាធនធានមនុស្សប្រកប ដោយចំណេះ ជំនាញ និងឆន្ទៈស្រឡាញ់ការអភិវឌ្ឍសង្គមជាតិ និងជាអ្នកបន្តវេណ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

លោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា បាន ពាំនាំ មក នូវ ប្រសាសន៍ ផ្តាំផ្ញេី សាកសួរសុខទុកពី សំណាក់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន សហភាព សហព័ន្ធ យុវជន កម្ពុជា ហេីយ ក៏ បាន ធ្វើ ការ សំណូមពរ ដល់ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្ត កំពង់ចាម ឲ្យ ខិតខំ ពង្រឹង និង ពង្រីក រចនាសម្ព័ន្ធ របស់ ខ្លូន ឲ្យ មាន ការ រីកចម្រើន ដេីម្បី បំពេញ បេសកកម្ម បម្រើ ដល់ សង្គម ជាតិ ជាពិសេសត្រូវ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បី បន្ត ចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ (Covid-19) ផងដែរ ៕