ខេត្តកំពង់ធំ៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានបំពាក់ឋានន្តរស័ក្តិ និងផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន៥៨២នាក់ ដែលជាការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ និងជាការឆ្លើយតបទៅនិងការខិតខំប្រឹងប្រែង បំរើជាតិមាតុភូមិ បម្រើប្រជាជន រួមទាំងការគោរពការចាត់តាំងបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូន និងគោរពវិន័យសេចក្តីថ្លៃថ្នូររបស់អង្គភាពនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងផ្ទេរភារកិច្ច តែងតាំងមុខតំណែង នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចូលរួម ស្នងការរង នាយការិយាល័យជំនាញ អធិការនគរបាលស្រុកក្រុង មន្ត្រីដែលទទួលផ្ទេរកិច្ច សរុបចំនួន ៥៨២រូប
មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានទទួលឋានន្តរស័ក្តិ និងផ្ទេរភារកិច្ច ក្នុងចំណោម ៥៨២នាក់ មានម្លើងឋានន្តរស័ក្តិចំនួន ៣៦៧ នាក់ ១.ថ្នាក់អនុសេនីយ៍ឯកចំនួន១៨១ នាក់.ថ្នាក់អនុសេនីយ៍ទោចំនួន ១១៣ នាក់.ថ្នាក់អនុសេនីយ៍ត្រីចំនួន ៥៧ នាក់ .ថ្នាក់ព្រិន្ទបាលចំនួនឯក ១៦ នាក់ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានដាស់តឿនដល់ថ្នាក់ដឹកនាំ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំទាំងអស់ត្រូវធ្វើជាគំរូល្អនិងចេះចែករំលែកដល់មន្ត្រីថ្នាក់ក្រោម ត្រូវតែខិតខំបម្រើអង្គភាពនិងប្រជាពលរដ្ឋឲ្យបានល្អបំផុតជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតួនាទី ភារកិច្ច តាមឋានានុក្រម មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សារណ:សុវត្ថិភាពសង្គមជូនប្រទេសជាតិ។
លោកស្នងការ បានណែនាំដល់ជំនាញបង្ការពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មានផែនការច្បាស់លាស់ក្នុងការចុះណែនាំអប់រំ និងបង្ហាត់បង្រៀនអំពីការការពារ និងបង្ការទប់ស្កាត់កុំ ឲ្យអគ្គិភ័យកើតឡើងជាយថាហេតុ ត្រូវមានអ្នកប្រចាំការ ដើម្បីដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាប្រចាំ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ សមធម៌ តម្លាភាព និងពង្រឹងវិធានការជំនាញ បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទមិនឲ្យកើតមានឡើងក្នុងមូលដ្ឋាន ថែរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ រស់នៅប្រកបដោយភាពសុខុដុមរមនា បង្កើនការផ្តល់សេវាសាធារណ: ជាពិសេសការងារអត្តសញ្ញាណកម្ម ដើម្បីពន្លឿនប្រសិទ្ធិភាពការងារ រហ័សបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។
លោក ស្នងការ បានបន្ថែមថាក្នុងនាមយើងជាកងកម្លាំងត្រូវប្រកាន់ភ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ របស់កងកម្លាំងនគរបាលជាតិ រួមទាំងការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យសាកសមជាមន្ត្រីនគរបាលជាតិធ្វើជាគំរូល្អក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅថែរក្សាបានអាយុជីវិតទ្រព្យសម្បត្តិ ។ ដោយ ប៊ុន រដ្ឋា





































