ខេត្តព្រះសីហនុ៖លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថនទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ផែនការ ក្នុងពេល លោកអញ្ចើញ ជាអធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុថ្មី ដែល ប្រារព្វឡើង នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ លោក បានមានប្រសាសន៏ ណែនាំទៅដល់ ប្រធានមន្ទីរថ្មី ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃ ក្នុងក្នុង មន្ទីរ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍អបអរសារទរប្រធានមន្ទីរផែនការថ្មី ដែលថ្នាក់ ដឹកនាំក្រសួងបានផ្ដល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តនិរន្តភាព ដឹកនាំ មន្ត្រីផែនការខេត្តឱ្យទទួលបានជោគជ័យសម្រេចសមិទ្ធផលថ្មីបន្ថែមទៀតស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវច្ចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។
ក្នុងឱកាសនោះលោកអភិបាលខេត្តក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា១.ត្រូវប្រើប្រាស់ទិន្នន័យជំរឿនជាទិន្នន័យមានគុណភាពល្អជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយការសម្រេចនានាដើម្បីគាំទ្រនិងការអភិវឌ្ឍប្រកបដោយចីរភាពការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០និងកម្មវិធីផ្សេងៗទៀត។២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយសម្បូរបែបធានាឆ្លើយតបតាមសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទព្រមទាំងការសិក្សាស្រាវជ្រាវតម្រូវការនិងញែកទិន្នន័យសម្រាប់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់តាមដែលអាចធ្វើបាន។៣.ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូរអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿនឱ្យបានក្នុងពេលខាងមុខមានជំរឿនសេដ្ឋកិច្ចជំរឿនកសិកម្មដែលសុទ្ធសឹងជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។៤.ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សពីព្រោះការងារស្ថិតិជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធនិងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿនអង្កេតដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក៏ជាភារកិច្ចសំខាន់ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ ។
ក្នុង ឱកាសនោះ លោក កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ធ្វើការផ្តាំផ្ញើ ប្រធានមន្ទីរផែនការថ្មី ដែលទើបទទួលដំណែងត្រូវបានប្រកាសតែងតាំងនាពេលនេះត្រូវបន្តខិតខំបំពេញការងារ ឱ្យបានល្អប្រសើរមានសាមគ្គីភាពឯកភាពផ្ទៃក្នុងក្នុងមន្ទីរក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុឱ្យបានទូលំទូលាយនិងទទួលបានជោគជ័យរាល់ភារកិច្ចនិងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការនិងស្ថិតិ ។
គួរបញ្ចាក់ផងដែរថា ៖តាមប្រកាសលេខ ០៤៣៦ ផក.ប្រ.ក របស់ក្រសួងផែន ការស្ដីពីការតែង តាំងមន្ត្រី រាជការ សម្រេចតែង តាំងលោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុនៃក្រសួងផែនការ ជំនួសលោក ហុង ម៉េងហួរ ដែលបានទទួលភារកិច្ចថ្មី ៕នាគសមុទ្រ