ថ្ងៃ១៨កុម្ភៈ១៩៥៥-២០២១នៅលើឆ្នេរសមុទ្រតំបន់អូរឈើទាល ត្តព្រះសីហនុ៖លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈ កម្មាធិ ការអនុសាខាក្រុងព្រះសីហនុ ព្រមទាំងក្រុមប្រតិបត្តិសាខាអនុសាខាអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាច្រើនរូបប្រារព្វពិធីអបអរសាទរខួបកំណើតកាកបាទក្រហមកម្ពុជាថ្ងៃ១៨កុម្ភៈ១៩៥៥.២០២១ និង បង្កើតកម្មវិធី ចូលរួមសំអាតបរិស្ថានតាមឆ្នេរអារីស្តុន និងឆ្នេរអូរត្រេះ ។
.លោក គាំ សុខុម នាយកសាខា បានអានរបាយការណ៍ និងខ្លឹមសាររបស់កាកបាទក្រហមកម្ពុជាត្រូវ បានបង្កើតឡើងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ១៩៥៥ដែលមានឈ្មោះថាសមាគមជាតិកាកបាទក្រហមខ្មែរបង្កើតឡើងក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះបន្ទាន់និងជាជំនួយការអោយអាជ្ញាធរសាធារណៈហើយកាកបាទក្រហមកម្ពុជាទទួលស្គាល់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៨ បានឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងបានទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០ និងបានចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៦០។ កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយ នៃសមាគមជាតិចំនួន ១៨៩ប្រទេស មកទល់ នឹងឆ្នាំ២០១៥ ក្រោយពីមានការបាត់បងគោលការណ៍ឯកភាព នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២ ព្រះករុណា ព្រះ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជាបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខាលើ ព្រះរាជ ក្រិត្យពីរ គឺៈ ១-ព្រះរាជក្រិត្យលេខ នស,រកត ,០៥០២,១១៣ ស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា ។
២-ព្រះរាជ្យក្រិត្យលេខ នស,រកត,០៥០២,១១២ ស្តីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហមនិងអឌ្ឍ ចន្ទក្រហម ។ បច្ចប្បន្នក្នុងការទទួលស្គាល់សកម្មភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាក បាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបមេរោគអេដស៍/ជម្ងឺអេដស៍ ពីអង្គ ការUNDP/UNAIDSនិងវេទិការនៃភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រគល់ជូនសម្តេចនូវគោរមងារមួយកាលពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦គោរមងារនោះគឺ៖ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍/ជម្ងឺអេដស៍នៅកម្ពុជា។និងបានទទួលស្គាល់ស្នាដៃសម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះសមិទ្ធិផលជា ប្រវត្តិសាស្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនគឺជាមានឈ្មោះថាជាតូបការនិងបានទទួលសញ្ញាប័ត្របណ្ឌឹតកិត្តិយសផ្នែកមនុស្សធម៌ ពីប្រទេសជប៉ុន ព្រមទាំងសញ្ញាប័ត្រកិត្តិយសផ្នែកសេដ្ឋកិច្ច ពីសកលវិទ្យាល័យស្រ្ពី ក្រុងសេអ៊ូលប្រទេស កូរ៉េ។
លោក ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មការធិការសាខាខេត្ត បានមានប្រសាសន៍សំណេះ សំណាល ជា មួយយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសិស្សានុសិស្សនៅក្នុងក្រុងព្រះសីហនុ ដែល បានចូលរួមសំអាតបរិស្ថានតាមឆ្នេរអារីស្តុននិងឆ្នេរអូរត្រេះ ដោយបានលើកោឡើងថាទាំងអស់នេះ ហើយ គឺជាការចូលរូម ដើម្បីបំផុសនៅការសម្អាត បរិស្ថានទីក្រុងរបស់យើងដែលជាខេត្តស៊ីវីល័យ យើងត្រូវដើរទៅ តាមសភាពការណ៍នៃការអភិវឌ្ឍន៍យើងត្រូវចូលរួមអភិវឌ្ឍន៍សង្គមឲ្យបានល្អប្រសើរនិងត្រូវបង្កើនចំណេះដឹងរបស់យើង ដើម្បីងាយស្រួលក្នុងការធ្វើការជាមួយអ្នកវិនិយោគដែលមកបណ្ដាក់ទុនក្នុងខេត្តរបស់យើង។
ជាមួយគ្នានេះ លោកម៉ាង ស៊ី ណេត ក៏បានលើកឡើងពីអាហារូបករណ៍របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅដល់ប្អូនៗសិស្សានុសិស្សប្រសិនបើប្អូនៗប្រលងចប់ថ្នាក់ទី១២ ដែលមិនមានលទ្ធភាពរៀនបន្តទំនាក់ទំនងមកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និង ទំនាក់ទំនងលោកផ្ទាល់ នឹងផ្ដល់ជូននូវអាហារូបករណ៍របស់សម្ដេចឱ្យប្អូនៗបានរៀនបន្តចប់ចុងចប់ដើម៕ នាគសមុទ្រ