ជនបរទេស​អង្គុយ​ប្រើប្រាស់​សារធាតុ​ញៀន​នៅមុខ​ខ្លឹប​ស្វីស ត្រូវ​សន្ដិសុខ​ឃើញ​ហើយ​ធ្វើការ​ដកហូត ក៏បង្ក​ទៅជា​ជម្លោះ​មួយ​ប្រាវ​

​ភ្នំពេញ ៖ ជន​បទេស​មួយក្រុម​បាន​នាំគ្នា​អង្គុយ​ប្រើប្រាស់​សារធាតុ​ញៀន​កញ្ឆា​នៅមុខ​ខ្លឹប​ស្វីស​មួយ ដែល​មាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប​សូរិយា​ម៉ល ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ យប់ ថ្ងៃទី ០១ សីហា ២០១៤ នៅ​ចំណុច​មុខ​ខ្លើប​ស្វីស ក្នុង​ផ្សារ​សូរិយា​ម៉ល ស្ថិតនៅ​ក្នុង​

សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា​មុខពេល​កើតហេតុ​គេ​បានឃើញ​បុរស​បរទេស​ម្នាក់​ជា​ជនជាតិ​បារាំង​រួម​ជាមួយ​មិត្ត​ភ័ក្ត្រ​របស់​គេ​បាន​អង្គុយ​ជួ​ក​បារី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ពេលនោះ​រូបគាត់​ក៏​បាន​កញ្ចា​ចេញពី​ហោប៉ៅ​មក​មូល​ជួ​ក  ខណៈពេល​នោះ​សន្តិសុខ​របស់​ផ្សារ​សូរិយ៉ា​ម៉លម្នាក់​កំពុង​ដើរល្បា​ត​ស្រាប់តែ​ប្រទះឃើញ​បុរស​នោះ​កំពុង​ប្រើប្រាស់​សារធាតុ​ញៀន​កញ្ឆា​ក៏​បាន​ចូល​ទៅ​ដកហូត​និង​ធ្វើការ​អប់រំ​ដល់​បុរស​ជនជាតិ​បរទេស​ម្នាក់​នោះ តែ​ត្រូវ​បុរស​នោះ​ស្រែក​ឡូឡា​និង​វាយ​ទៅលើ​សន្តិសុខ​ម​បណ្ដាលឲ្យ​មាន​ភាព​ផ្ញែក​ផ្អើល​ដល់​ភ្ញៀវ​ជនជាតិ​ខ្មែរ បរទេស និង​ក្រុម​សន្តិសុខ​របស់​ផ្សារ​ដទៃ​ទៀត​មក​ធ្វើការ​ចាប់​បុរស​ជនជាតិ​នោះ​ទៅ​ការិយាល័យ​សន្ដិសុខ​ផ្សារ​សូរិយា​ម៉ល​ធ្វើការ​អប់រំ​ដល់ ។​ប្រហែលជា​១០​នាទី​ក្រោយមក​ក៏​មាន​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​ម្នាក់​ទៀត​មក​ធ្វើការ​សូម​ទោល​ដល់​ក្រុម​សន្តិសុខ​និង​សុំ​នាំខ្លួន​បុរស​នោះ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បានឲ្យដឹងថា គេ​តែងតែ​ប្រទះ​ឃើញ​ជនជាតិ​បរទេស​ដ៏ទៃទៀត​ដែល​មក​លេង និង ប្រើប្រាស់​នៅ​សារជាតិ​ញៀន​ផ្សេងៗ​ទៀត​នៅ​ម្ដុំ​នោះ​ជា​ញឹក​ញ៉ាក់​។​
​ក្រោយពេល​កើតហេតុ​សន្តិសុខ​របស់​ផ្សារ​សូរិ​យាម៉​លបាន​ធ្វើកា​អប់រំ​ដល់ និង​ដកហូត​សារធាតុ​ញៀន​កញ្ឆា​ពី​បុរស​ជនជាតិ​បារាំង​នោះ​រួច​ក៏​ដោះលែង​បុរស​នោះ​ត្រលប់​ទៅ​ផ្ទះ​របស់​គេ​វិញ ។​
​គួរ​បញ្ចាក់​ថា​ហេតុ​ការ​ខាងលើនេះ​មិន​មាន​វត្តមាន​សមត្ថកិច្ច​សង្កាត់​ផ្សារ​ថ្មី​៣ ចុះ​មក​អន្តរ​គ​ម៏​ឡើយ​៕​

1 2 4