ខេត្តព្រះសីហនុ៖លោក តឹករ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ ២០២១បានអញ្ជើញ ជាគណៈអធិបតីក្នុងពិធីវេទិកាពិគ្រោះយោលប់លើការកែ សម្រួល កម្រៃ សេវាគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជនក្នុងក្រុងព្រះសីហនុព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ឋបច្ចេកវិទ្យាទំនើបគឺ(ប្រព័ន្ឋអែប)ដើម្បីអោយប្រជាពលរដ្ឋដឹងថា រថយន្តប្រមូលសំរាមមកដល់គោលដៅណាដើម្បីងាយស្រួល ក្នុងការ វិចខ្ចប់សំរាមដាក់លើរថយន្តឲ្យបានទាន់ពេលវេលា។ ដោយពិធីនេះក៏មានការអញ្ជើញចូលរូមងដែរ ពីសំណាក់លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងលោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ រួមនិងមន្ត្រីជំនាញ បងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៤ ។
លោក អ៊ីសុខឡេង អភិបាល នៃគណៈភិបាល ក្រុងព្រះសីហនុ បានមានប្រសាសន៍ថា នៅពេលអនុ វត្តក្នុងការប្រមូលសំរាម និងការសេវា គ្រប់ គ្រង សំរាម សំណល់ រឹង នៅទី ប្រជុំ ជន ក្នុង ក្រុងព្រះសីហនុ ប្រព័ន្ធ ថ្មីរដ្ឋបាលក្រុងជាម្ចាស់ហើយលោកអភិបាលក្រុងសូមធានានៅរាល់សាលារៀនរដ្ឋទាំងអស់ចាប់ពីវិទ្យាល័យចុះមកក្រោមដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ គឺមិនមានការប្រមូលថវិកាពីថ្លៃសេវាប្រមូលសំរាមនោះទេ។
លោកអភិបាលក្រុងព្រះសីហនុបានបន្តទៀតថា នៅរាល់បញ្ហាបង់ថវិកានៅតាមមណ្ឌល និងមន្ទីរពេទ្យ រដ្ឋមន្ទីរពេទ្យឯកជនរួមទាំងមន្ទីរអង្គភាពស្ថាប័នរដ្ឋនៅជុំវិញក្រុងព្រះសីហនុត្រូវនាំគ្នាចូលរួមក្នុងបង់ថ្លៃសេវាប្រមូលសំរាមតាមផែនការដែលបានកំណត់ហើយក្នុងនោះលោកអភិបាលក្រុងបានស្នើអោយប្រជាពលរដ្ឋរួមគ្នាសំអាតអនាម័យការពារបរិស្ថាន ដោយរក្សាអោយបាននូវការវិចខ្ចប់សម្រាមតាមការណែនាំរបស់ស្ថាប័នពាក់ព័ន្ធ។
នាឱកាសនោះផងដែរលោក តឹក រ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ព្រះសី ហនុបានមាន ប្រសាសន៍ថាស្របតាមយុទ្ឋសាស្ត្រទីក្រុងស្អាត ទីក្រុងគ្មានសំរាម ក៏ដូចជាស្របតាម ស្ថានភាព នៃការអភិវឌ្ឍន៏សេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ននានានៅក្នុងក្រុងព្រះសីហនុដែលកំពុងឆ្ពោះទៅមុខយ៉ាងឆាប់រហ័សដែលអាចចាត់ទុកថាជាទីក្រុងគុជនាយកសម័យ២០២១ក្នុងនាមលោកផ្ទាល់សូមស្នើអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ (រួមគ្នាគិត,រួមគ្នាធ្វើ,រួមគ្នាទទួលផល) ដោយបងប្អូនត្រូវមានការវិចខ្ចប់សំរាមអោយបានល្អ មុនរថយន្ត ដឹកសំរាមមកដល់តាមផ្ទះរបស់បងប្អូនហើយការវិចខ្ចប់ទុកសំរាមអោយមានរបៀបតាមការណែនាំរបស់មន្ទីបរិស្ថាន ក៏ដូចជាការណែនាំរបស់ក្រុមហ៊ុនសំរាម ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មិនត្រឹមតែ ប៉ុណ្ណោះការវិចខ្ចប់ទុកសំរាមអោយបានល្អវាក៏ជាផ្នែកមួយក្នុងការថែរក្សានូវសុខមាលភាពរបស់បងប្អូននៅក្នុងសហគមន៏ និងសង្គមគ្រួសាររបស់ខ្លួនផងដែរ។ ដូចនេះហើយអ្វីៗគឺផ្តើមចេញពីយើងទាំងអស់គ្នា បើគ្មានការរួមគ្នា នោះទេ គឺអ្វីៗនឹងមិនអាចមានការរីកចំរើនទាន់ប្រទេសដ៏ទៃទៀតបាននោះទេ។
.ក្នុងនោះលោកបានមានប្រសាសន៍បន្តទៀតថាដើម្បីបង្កើតការងាយស្រួលក្នុងកិច្ចការនេះក្រសួងពាក់ព័ន្ឋបានកំណត់ខ្សែររត់របស់ក្រុមហ៊ុនប្រមូលសំរាមតាមរយះប្រព័ន្ឋបច្ចេកវិទ្យាទំនើបគឺ(ប្រព័ន្ឋអែប)ដើម្បីអោយប្រជាពលរដ្ឋដឹងថារថយន្តប្រមូលសំរាមមកដល់គោលដៅណាហើយ។
.បងប្អូនប្រជាពលរដ្ឋដែលចូលរួមបានឯកភាពតាមសំណើររបស់លោក តឹករ៉េត សំរេច ប៉ុន្តែពួកគាត់ ស្នើអោយអាជ្ញាធរដែនដីអង្គភាពពាក់ព័ន្ឋជួយសម្រួលនៅទីតាំងទុកដាក់សំរាមដោយមានធុងដាក់កាកសំណល់រឹងនិងធុងដាក់កាកសំណល់រ៉ាវហើយកាកសំណល់ផ្ទះបាយនិងកំណត់ពេលវេលាអោយបានច្បាស់នៅពេលវេលារថយន្តដែលដឹកសំរាមដោយធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយងាយស្រួលដល់ពួកគាត់ក្នុងការបញ្ចេញសំរាម ព្រោះពួកគាត់មួយចំនួនពុំទាន់ចេះប្រើប្រាស់(ប្រព័ន្ឋអែបតាមទូរស័ព្ទ)នៅឡើងទេ៕នាគសមុទ្រ