ថៃប្រគល់ទទួលរថយន្តគិលានសង្គ្រោះ១គ្រឿងនិងសម្ភារៈប្រើប្រាស់វេជ្ជសាស្ត្រដល់មន្ទូីរពេទ្យ២នៅខេត្តបន្ទាយមានជ័យ ស្រះកែវ-ថៃ

រថយន្តគីលានសង្គ្រោះទំនើប១គ្រឿងនិងសម្ភារៈប្រើប្រាស់វេជ្ជសាស្ត្រជូនមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងមន្ទូីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី បានត្រូវប្រគល់ដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ(ថៃកាៈ Thai International Corporation Agency: TICA) តាមរយៈរដ្ឋបាលនិងមន្ទូីររសុខាភុិបាលខេត្តស្រះកែវប្រទេសថៃ។
ពិធីប្រគល់ ទទួលធ្វើនៅបន្ទាយកងទាហានប្រាណឈុតខ្មៅ វរសេនាតូចលេខ២ ជាប់ច្រកតំបន់ណងព្រឺ ឃុំណងព្រឺស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ទល់មុខច្រកតំបន់ម៉ាឡៃ កាលពីរសៀលថ្ងៃទី១៩ខែកុម្ភៈ២០២១ ។
លោកអភិបាលស្រុកអារញ្ញាប្រាថេតបានស្វាគមន៍និងរំលឹកពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ផ្លែផ្ការវាងស្រុកក្រុងនិងខេត្តទាំងពីរ ។
លោក ថារុន វីរៈសែនស៊ុង ប្រធានមន្ទូីរសុខាភិបាលខេត្តស្រះកែវបានថ្លែងថា៖ យោងអនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលថៃនិងកម្ពុជាចុះថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ បានកំណត់ អនុវត្តនូវគម្រោងជាច្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២និងបណ្តាខេត្តជាប់ព្រំដែន ។
ក្នុងនោះនាពេលនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ(ថៃកាៈ Thai International Corporation Agency: TICA) បានផ្តល់កញ្ចប់ថវិកាចំនួន១,៣៤៥លានបាតប្រាក់ថៃសម្រាប់ទិញសម្ភារៈប្រើប្រាស់វេជ្ជាស្ត្រសម្រាប់ផ្តល់ជូនមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនិងថវិកា២,៥លានបាតទៀតសម្រាប់ទិញរថយន្តគិលានសង្គ្រោះទំនើប១គ្រឿងនិងបំឫក់បរិធានពេទ្យ ផ្តល់ជូនមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវេជ្ជបណ្ឌិតឡេ ចូន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ៖ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងមន្ទីរសុខាភិបាលនៃខេត្តបន្ទាយមាជ័យ ស្រះកែវ ហើយទទួលអំណោយខាងលើ នាពេលនេះក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩និងជម្ងឺឆ្លងដទៃទៀត ។ វានឹងបានជួយចំសេចក្តីត្រូវរបស់សុខាភិបាលខេត្តបន្ទយៀាយមានជ័យលើការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជម្ងឺក្នុងខេត្តនិងឆ្កងដែន ព្រមទាំងប្រសិទ្ធភាពបច្ចេកទេសវេជ្ជសាស្ត្រ ។