សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឧបត្ថម្ភសម្ភារៈបរិក្ខាពេទ្យ របស់ ចំនួន៤០កេសរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នារសៀលថ្ងៃទី ២០ខែ កុម្ភៈ ឆ្នាំ២០២១ បាននាំយក អំណោយជាសម្ភារៈបរិក្ខាពេទ្យចំនួន៤០កេសរូមមាន .សឺរ៉ាំង ខ្សែនិងតំណសេរ៉ូមច្រើនប្រភេទ បង់រំរបួស កំរាលតុនិងគ្រែ កំរាលអ្នកជំងឺ សម្លៀកបំពាក់អ្នកជំងឺ ថង់ដាក់សំភារៈ សុងនោម ទឹកសំលាប់មេរោគ ស្រោមដៃសម្ភារៈមន្ទីរពិសោធន៍.សម្ភារៈទាក់ទងការរំនិងថែទាំរបួស .សម្ភារៈជំនួយការពិនិត្យព្យា បាលជំងឺ រោគស្ត្រី .សម្ភារៈជំនួយការវះកាត់ផងដែរ មកឧបត្ថម្ភដល់រដ្ឋបាលខេត្ត សម្រាប់បម្រើឱ្យវិស័យសុខាភិបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ។

. លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តសីហនុ បានថ្លែងអំណរគុណចំពោះសមាគម គ្រូ ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដែលក្នុងរយៈពេលកន្លងទៅតែងតែបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រជាពលរដ្ឋរបស់យើងក្នុងក្របខ័ណ្ឌទូទាំងប្រទេសហើយក្នុងថ្ងៃនេះខេត្តព្រះសីហនុក៏មានកិត្តិយសបានទទួលសម្ភារ:បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យបង្អែកខេត្ត។លោកសង្ឃឹមថាគ្រូពេទ្យនិងបើកប្រអប់មើលដើម្បីពិនិត្យសម្ភារៈនិងឧបករណ៍ទាំងនេះនិងបម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តរបស់យើងនៅផ្នែកណាខ្លះ។សម្ភារៈឧបករណ៍ទាំងនេះគឺសម្រាប់ជួយដល់អ្នកជំងឺរបស់យើងហើយសង្ឃឹមថាសម្ភារ:ដែលទទួលបាននៅថ្ងៃនេះនិងបានជួយសំរាលទៅដល់ការលំបាករបស់គ្រូពេទ្យការទទួលខុសត្រូវហើយនិងបានទិន្នផលដោយផ្ទាល់ទៅដល់អ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរបស់យើង។ជាការពិតណាស់សកម្មភាពនិងការខិតខំប្រឹងប្រែងដែលបានមកពីការជួយគាំទ្រអំពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។លោកអភិបាល ខេត្តក៏បាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អង្គការសមាគម(TYDA) ក៏ដូចជាសប្បុរសជនទាំងអស់ និងក្រុមគ្រូ ពេទ្យស្ម័គ្រ ចិត្ត(TYDA) ទាំងអស់ ដែលបានប្រឹងប្រែងកន្លងមកនេះ សូមឱ្យមានសុខភាពល្អ ជោគជ័យក្នុងបេស កកម្មក្នុង វិស័យសុខាភិបាល ជូនដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសយើងរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត។
.បន្ទាប់ពីទទួលសម្ភារៈបរិក្ខារពេទ្យរួចមកលោកអភិបាលខេត្តបានបន្តចុះពិនិត្យអាគារដែលត្រៀមសម្រាប់ចាក់វាក់សាំងកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះ សីហនុ ៕នាគសមុទ្រ