សម្តេច តេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត បាន ផ្ដល់ កុំព្យូទ័រយួរដៃ និង ម៉ាស៊ីន ព្រីនធ័ ចំនួន ១៤ឈុត សម្រាប់ ក្រុម ការងារ យុវជន ស្រុក កងមាស

កំពង់ចាម : កុំព្យូទ័រយួរដៃ និង ម៉ាស៊ីន ព្រីនធ័ ចំនួន ១៤ឈុត ដែល ជា អំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី -ហ៊ុន សែន ត្រូវ បាន ផ្ដល់ ជូន ឃុំ ទាំង ១១ និង វិទ្យាល័យ ទាំង ៣ ក្នុង ស្រុក កងមាស ខេត្តកំពង់ចាម តាម រយៈ ឯកឧត្តម ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងនាយឧត្តមសេនីយ៏កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធាន គណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ។ ពិធី នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយមានការ អញ្ជើញ ចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការបក្សខេត្ត ព្រមទាំង សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា ជាច្រើន រូប ផងដែរ ។

ក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ចំនួន៣២៤នាក់ នៅស្រុក កងមាស នោះ ឯកឧត្តម អ៊ុន ចាន់ដា បានរំលឹកថា ជំនាន់ ប៉ុលពត គេ សម្លាប់ និស្សិត បញ្ញវន្ត អ្នក ចេះ ដឹង ចោល ស្ទេីរ គ្មាន សល់ ក្រោមការ រំដោះ ជាតិ មាតុភូមិ ឲ្យ មាន សុខសន្តិភាព ពី សំណាក់ សម្តេច តេជោ ហ៊ុន សែន និង វីរបុរស ស្នេហា ជាតិ ពិតប្រាកដ របស់ គណបក្ស ប្រជាជន កម្ពុជា បាន ផ្ដល់ ឱកាស ឲ្យ យុវជន យេីង សិក្សា រៀនសូត្រ កសាង ធនធាន មនុស្ស ដូច្នេះ សូម ឲ្យ ប្អូនៗ ជា យុវសិស្ស ត្រូវ ខិតខំ រៀនសូត្រ ដេីម្បី បន្ត វេន ដឹកនាំ ការ អភិវឌ្ឍន៍ ប្រទេស ជាតិ យើង ឲ្យ មាន ការ រីកចម្រើន រុងរឿង ទៅ ថ្ងៃ អនាគត ។
ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន សំណូមពរ សូម ឲ្យ យុវជន ចងក្រង ជា ក្រុម ឃោសនឹក ផ្សព្វផ្សាយ ពីការ អភិវឌ្ឍន៍ រីកចម្រើន និង កម្មវិធី នយោបាយ របស់ រាជរដ្ឋាភិបាល ក៏ ជា សកម្មភាព ដឹកនាំ រស់រវើក របស់ គណបក្ស ប្រជាជន កម្ពុជា ។ ដោយឡែក មន្ត្រី ការងារ នៅ ថ្នាក់ មូលដ្ឋាន ត្រូវ រក្សា សាមគ្គីភាព ផ្ទៃក្នុង និង ចងក្រង ជា ផែនការ សកម្មភាព យុទ្ធសាស្ត្រ ដេីម្បី ស្នេីដល់ ថ្នាក់ ខេត្ត សុំផ្តល់ជា ធនធាន សម្រាប់ ចុះ បំពេញ ការងារ ផងដែរ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ណុប រ័ត្ននិមល បាន រំលឹកអំ ពី ប្រវត្តិនៃ ការ ឈឺចាប់ ដែល ខ្មែរ រស់នៅ ក្នុង ភ្នក់ភ្លើង សង្គ្រាម បន្ទាប់ ពី ស្តាប់ តាម ការ ញុះញង់ របស់ ក្រុមអមិត្ត បរទេស ដែលនាំ ឲ្យ កម្ពុជា ធ្លាក់ ក្នុង គ្រោះ មហន្តរាយ បែកបាក់ ខ្ទេចខ្ទំ ដោយសារ គុណ បំណាច់ កុលបុត្រ ខ្មែរ មួយ រូប គឺ សម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និង វីវៈបុរសជាច្រើន បានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនជាតិ និងប្រជាជន យើង មកដល់ សព្វថ្ងៃ នេះ ហេីយ ឯកឧត្តម ក៏បានអំពាវនាវ សូម ឲ្យ យុវជនទាំងអស់ ចូលរួមការពារថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន គង់វង្ស ដេីម្បី បន្ត ការ អនុវត្តន៍ សង្គម ជាតិ យើង ឲ្យ មាន ការ រីកចម្រើន តទៅ មុខ ផង ដែរ ៕