គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដាក់បទបញ្ជាដល់កងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន យ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងវិធានការទប់ស្កាត់ពលករឆ្លងដែនអោយខានតែបាន

(ឧត្តរមានជ័យ) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យដាក់បទបញ្ជាយ៉ាង មឺុងម៉ាត ជូនដល់កងម្លាំង នគរបាលការពារព្រំដែនគោក កងកម្លាំងយោធា កងកម្លាំងអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធដែលកំពុងឈរតាមខ្សែបន្ទាត់ព្រំដែនត្រូវធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីពង្រឹងវិធានការងារសន្តិសុខសង្គមនិងទប់ស្កាត់ពលករដែលលួចឆ្លងដែនអោយខានតែបាន។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ដូច្នេះនៅ ថ្ងៃទី១៩ខែកុម្ភះឆាំ្ន២០២១ក្នុងពិធីសំណេះសំណាលលើទឹកចិត្តនាំយកអំណោយគ្រឿងឧបភោគបរិភោគនិងសំភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោក និងកងកម្លាំងយោធា កងរាជអាវុធហត្ថដែលកំពុងឈរជើងតាម ខ្សែបន្ទាត់ព្រំដែននៃខេត្តឧត្តរមានជ័យ ។ក្នុងនាមប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យបានដាក់ បទបញ្ជាបន្តយ៉ាងម៉ឺងម៉ាត់ជូនដល់កម្លាំងទាំង៣និងមន្រ្តីពាក់ពន្ធ ជាពិសេសមន្ត្រីសុខាភិបាលដែលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ត្រូវធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ពង្រឹងវិធានការបង្ការនិងទប ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ឯកឧត្តម ប៉ែន កុសល្យ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការការពារ ពាក់ម៉ាស់នៅគ្រប់ទីធ្លាសាធារណៈទាំងអស់ ដោយរក្សាគម្លាតនិងលាងដៃជាសាប៊ូជាប្រចាំ។អំណោយដែលផ្តល់ជូនកងកម្លាំងដែលឈរជើងតាមព្រំដែននេះជាអំណោយរបស់សម្តេចតេជោហ៊ុនសែន រួមមានអង្ករចំនួន៣.២៥០គីឡូ ម៊ីចំនួន២០កេះធំ ត្រីខ៤៦ យួរ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ុវ ៥០យួរ ទឹកបរិសុទ្ធ៣០០យួរ ទឹកក្រូច៣០កេះ សូឡា ១៣ឈុត ជ្រូកចំនួន២ក្បាល៕