កម្មករ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ប្រមាណ​៥០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​រសៀល​នេះ​

​ព្រះសីហនុ ៖​កម្មករ​រោងចក្រ​យីហោ​ហា​នី​ម៉ូ​ន ប្រមាណ​’27​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ សីហា ដែល​រោងចក្រ​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្ថិតក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ។​


​    ​ប្អូនស្រី បុត្រ ចាន់នី ជាក​ម្មារ​នី​ដែល​បាន​ដួលសន្លប់​ម្នាក់​ក្នុងចំណោម​ក​ម្មារ​នី​ដ៍ទៃ​ទៀត​បាន​បញ្ជាក់ថា ការដួលសន្លប់​របស់​ពួក​ប្អូនស្រី គឺ​ពុំ​ដឹង​អំពី​មូលហេតុ​អ្វី​នោះ​ទេ គ្រាន់តែ​ដឹងថា នៅពេល​ឃើញ​គេ​ដួលសន្លប់​រូប​នាង​ក៏​បាន​សន្លប់​ដោយ​ពុំ​ដឹងខ្លួន​។​ប្រភព​ដ៏​ដែល​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ​ការ​ដួលសន្លប់​នេះ​កាលពី​ព្រឹក​មាន​ក​ម្មារ​នី​ម្នាក់​ដួលសន្លប់ ហើយ​ត្រូវបាន​ថៅកែ​អោយទៅ​សំរាក​នៅ​ផ្ទះ រហូតដល់​ពេល​ចួល​ធ្វើការ​បន្ទាប់​ពីបាយថ្ងៃ​ត្រង់​រួច​ក៏​មាន​ក​ម្មារ​នី​ម្នាក់​ទៀត​បាន​ដួលសន្លប់ បន្ទាប់មក​ក៏​មាន​ក​ម្មារ​នី​ដ៏ទៃទៀត​ដួលសន្លប់​តៗ​គ្នា​តែ​ម្តង​។​
​    ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក យ៉ូវ ខេមរា ប្រធាន​មន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា នៅ​ថ្ងៃ​ត្រង់​ទី​០១​សីហារ​នេះ​មាន​កម្មករ​នៅ​រោងចក្រ​ដេ​កំរាលពូក​ឈ្មោះ​ហាន់​នី​ម៉ូ​ន ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិទ​ត្រាំ​ង បាន​ដួលសន្លប់​តៗ​គ្នា ត្រូវបាន​ខាង​ភាគី​រោងចក្រ​បញ្ជូន​មក​កាន់​មន្ទី​ពេទ្យ​ហើយ​ដើម្បី​សង្គ្រោះបន្ទាន់​។​
​    ​ជុំវិញ​បញ្ហា ដួលសន្លប់​របស់​ក​ម្មារ​នី​រោងចក្រ​ដេ​កំរាលពូក​មួយ​នេះ ត្រូវបាន​លោក តុង សំនៀង ប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្ត​ព្រះសីហនុ​បញ្ជាក់ថា កម្ម​ការ​នី​ដែល​បាន​ដួលសន្លប់​នៅ​ថ្ងៃ​ទៅ​០១​សីហា​នេះ​មាន​ចំនួន​ពិតប្រាកដ​គឺ ២៧​នាក់ ក្នុងនោះ​សុទ្ឋតែ​ជា​ស្ត្រី​ទាំងអស់​ហើយ​ច្រើនជា​ខ្មែរ​ឥស្លាម​។​ចំពោះ​មូលហេតុ​នៃ​ការដួលសន្លប់​នេះ គេ​នៅ​ពុំ​ទាន់​ហាន​សន្និដ្ឋាន​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​ការវាយតម្លៃ​ការ​ដួលសន្លប់​នេះ​មក​ពី​ជំងឺ​ម្យ៉ាង​ដែល​គេ​អោយឈ្មោះ​ថា ជំងឺ​ស្នេហ៍​ហ្វូង  ជំងឺ​ប្រភេទ​នេះ​គឺ​មក​ពី​អា​រម្ម​ណ៏​របស់​កម្មារ​នី​ដែល​បាន​ឃើញ​បុគ្គល​ទី​១​ដួល​សន្លប់​ហើយ ក៏​មាន​អា​រម្ម​ណ៏​ថា​អស់កំលាំង​ទន់​ដៃ​ជើង​តែ​ម្តង​។​លោក​បន្តថា ចំពោះ​ការចំណាយ​ក្នុង​ការព្យាបាល​ជំងឺ​របស់​ក​ម្មារ​នី​ទាំង​២៧​នាក់ គឺ​ខាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ខេត្ត​ព្រះសីហនុ ជា​អ្នកចំណាយ​ទាំងអស់​។​
​មកទល់ពេលនេះ​កម្មករ​រងគ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំនួន​២​កន្លែង​ផ្សេង​គ្នា ៕​

1 2 3 4 5 6