មនុស្ស៥ នាក់បានរងរបួសធ្ងន់និងស្រាលនិងម្នាក់ទៀតបានស្លាប់នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសារតែកាណូតជាប់ខ្សែហ្គារម៉ាសុីន នៅក្នុងស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង1:30នាទីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2021 នេះមនុស្ស
៥នាក់បានរងរបួសធ្ងន់និងស្រាលនិងម្នាក់ទៀតបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កដោយសារតែកាណូតជាប់ខ្សែហ្គារខណ: ដែលធ្វើដំណើរតាមផ្លូវទឹកត្រឡប់មកពីបុណ្យវិញ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍តាមផ្លូវទឹកខាងលើនេះបានកើតឡើងនៅចំណុចក្បាលកោះត្រែងព្រែកកាត់ឆ្លងទៅខេត្តកំពង់ឆ្នាំងដែលស្ថិតនៅក្នុងស្រុកកំពង់
លែង ខេត្តកំពង់ឆ្នាំង ។

លោកប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងតាមរយៈទូរស័ព្ទ
នៅវេលាម៉ោង 4 និង 30 នាទីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ២០២១នេះ ថានៅមុនពេលកើតហេតុជនរងគ្រោះបានបើកការណូតត្រឡប់មកពីធ្វើបុណ្យវិញ ខណ:មកដល់ចំណុចកើតហេតុ ខាងលើ បានជាប់ខ្សែហ្គាម៉ាស៊ីនដោយសារតែភាពស្លន់ស្លោបាន រេចង្កូតទៅបុកមាត់ច្រាំងទន្លេបណ្តាលអោយបាឡាបាក់ដាច់មួយកំណាត់ខាងមុខ ។

លោកប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថា អ្នក
បើកបរការណូតដែលជាម្ចាស់ការណូតខាងលើមានឈ្មោះ ភឿង សុភាព ភេទ ប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិ ក្រងផ្តិល ឃុំ ប្រឡាយមាស បានបើកបាឡាស្មាច់ ០១គ្រឿង ដែលមានប្រវែង ៧,៧០ម៉ែត្រ ក្នុងទិសដៅ ពីឃុំ ប្រឡាយមាស ទៅ កំពង់ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន ០៦នាក់ ដែលមានមានឈ្មោះដូចខាង
ក្រោម :
១- ឈ្មោះ សួស តូ ភេទ ប្រុស អាយុ ៣០ឆ្នាំ ។ ២- ឈ្មោះ ឈិន សុវ៉ាន ភេទ ប្រុស អាយុ ២៨ឆ្នាំ ។
៣- ឈ្មោះ សួន ធី ភេទ ប្រុស អាយុ ៣២ឆ្នាំ ។ ៤- ឈ្មោះ ផុន ម៉េងហុង ភេទ ប្រុស អាយុ ២៥ឆ្នាំ ។ ៥- ឈ្មោះ ធួន សារិត (ហៅកុយ)ភេទ ប្រុស អាយុ ៣០ឆ្នាំ និង ៦- ឈ្មោះ ផុន ម៉េងហៀង ភេទប្រុស អាយុ ២៨ឆ្នាំ ជាអ្នកបើកបរបាឡាស្មាច់បាន(ស្លាប់ )អ្នកទាំងអស់គ្នារស់នៅ ភូមិ ក្រងផ្តិល ឃុំ ប្រឡាយមាស ស្រុកកំពង់
លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាល ស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕