ទណ្ឌិត១០០នាក់នៅខេត្តពន្ធនាគារខេត្តកណ្តាលផ្ទេរទៅភ្នំក្រវ៉ាញនិងត្រពាំងផ្លុងងដើម្បីទទួលបានចំណេះដឹង

កណ្តាល៖ទណ្ឌិតចំនូន១០០នាក់ត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលទៅកាន់មណ្ឌលកែប្រែទី៣ត្រពាំងផ្លុងខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២០ ខែកុម្ភះឆ្នាំ២០២១នេះ ដើម្បីមានឱកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជីវះនិងស្តារនិតិសម្បទារ។

ការបញ្ជូនទណ្ឌិតនេះជាលើកទី២ដែលកាលពីលើកទី១ធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០២១ ពន្ធនាគារខេត្តកណ្តាលបានបញ្ជូនទណ្ឌិតចំនួន១០០នាក់ផងដែរទៅកាន់មណ្ឌលកែប្រែភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

ឧត្តមអគានុរក្សថ្នាក់លេខ២លោក ចាត សុីនាងប្រធានពន្ធនាគាខេត្តកណ្តាល បានប្រាប់អោយដឹងថាការបញ្ជូនទណ្ឌិតចេញពីពន្ធនាគារខេត្តកណ្តាលទាំងពីលើកទៅកាន់មណ្ឌលកែប្រែភ្នំក្រវ៉ាញ និងត្រពាំងផ្លុងនេះដោយសារនៅពន្ធនាគារខេត្តកណ្តាលមានទីតាំងតូចចង្អៀតពិសេសចង់អោយជនមានទោសទាំងនោះមានឧកាសធ្វើការបណ្តុះបណ្តាលវិជ្ជាជិវះ និងស្តារនិតិសម្បទារឡើងវិញ ។ម្យ៉ាងទៀតពន្ធនាគារខេត្តកណ្តាលមិនមែនជាមណ្ឌលកែប្រែនិតិសម្បទារផង។

លោកវរសេនីយឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងដែរថា ទណ្ឌិតចំនួន១០០នាក់បញ្ជូនទៅកាន់មណ្ឌលកែប្រែត្រពាំងផ្លុងនេះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានរៀបចំកំលាំងនិងមធ្យោបាយការពារសុវត្តិភាព និងដឹកជញ្ជូនទណ្ឌិតចាប់ពីចំណុចមុខពន្ធនាគារខេត្តនិងតាមដងផ្លូវផងដែរ

។កងកម្លាំងត្រូវការពារសុវត្តិភាពជូនទណ្ឌិតមានកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងការពាររបស់ពន្ធនាគារខេត្តកណ្តាលដឹកនាំដោយឧត្តមអគារនុរក្សថ្នាក់លេខ២លោក មាន ថាវរិន ប្រធាននាយកដ្ឋានសន្តិសុខនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែនកណ្តាលយុត្តិធម៏នៃស្នងការដ្ខាននគរបាលខេត្តកណ្តាល។